
03 ៣ ដំណើរចុះកម្មសិក្សាលើកទី៤៣ សម្រាប់សិស្សានុសិស្សថ្នាក់ទី៣ ទៅកាន់សួនកម្សាន្ត Fly Phnom Penh
កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូនៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានដឹកនាំសិស្សថ្នាក់ទី៣ ទាំងវេនព្រឹក និងរសៀល ធ្វើដំណើរទៅចុះកម្មសិក្សាលើកទី៤៣ ទៅកាន់សួនកម្សាន្ត Fly Phnom Penh ដែលស្ថិតនៅផ្លូវជាតិលេខ២ រាជធានីភ្នំពេញ។ ដើម្បីឱ្យសិស្សានុសិស្សបានស្គាល់ បានយល់ដឹងកាន់តែច្បាស់ពីទិដ្ឋភាពដ៏ស្រស់ស្អាតនៅសួនកម្សាន្ត Fly Phnom Penh ហើយសិស្សានុសិស្សស្គាល់ និងយល់ដឹងពីកន្លែងកម្សាន្តសប្បាយៗដែលមាននៅទីនោះ ហើយជាពិសេសសិស្សានុសិស្សបានលេងកម្សាន្តសប្បាយៗ និងទទួលបានអារម្មណ៍ស្រស់ថ្លា ហើយបានមើលឃើញទិដ្ឋភាពដ៏ស្រស់ស្អាតផ្សេងៗនៅទីនោះ។ បរិយាកាសទាំងអស់នេះធ្វើឱ្យសិស្សានុសិស្សអាចបំបាត់អស់ភាពនឿយហត់ និងបង្កជាភាពសប្បាយរីករាយ។
Sorry, the comment form is closed at this time.