ឈ្វេងយល់​ពីសញ្ញា​សំខាន់ៗ នៃ​ជំងឺ​គ្រុនឈាម

ឈ្វេងយល់​ពីសញ្ញា​សំខាន់ៗ នៃ​ជំងឺ​គ្រុនឈាម

ជំងឺគ្រុនឈាម ជាជំងឺមួយប្រភេទត្រូវបានគេមើលឃើញថា ភាគច្រើនតែងកើតមានឡើងនៅតំបន់ត្រូពិច​ ជាពិសេស​នៅស្ទើរ​គ្រប់​តំបន់​នៃ​ប្រទេស ដែល​កង្វះ​នូវ​អនាម័យ​បរិស្ថាន។ ម្យ៉ាង​ទៀត ​ជំងឺ​នេះបើព្យាបាលមិនទានពេលទេ នោះអាចនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ​ រហូត​បាត់​បង់​ជីវិត​ក៏មាន។

បើយោងតាមការចុះផ្សាយនៃមជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច ក៏បានបញ្ជាក់ពីរោគសញ្ញាជំងឺគ្រុនឈាម​ផង​ដែរ​ថា ​នៅ​ពេល​អ្នក​ឡើង​កម្ដៅ​ខ្ពស់​រយៈ​ពេល​២ថ្ងៃ ត្រូវ​តាម​ដាន​រោគសញ្ញា​ដូចជា​ឈឺក្បាលខ្លាំង ឈឺភ្នែកខ្លាំង (នៅពីក្រោយ) ឈឺសន្លាក់ឆ្អឹង ឬសាច់ដុំ​ មាន​កន្ទួល​អុជៗ​ក្រហម​លើ​ស្បែក ​ឬជាំ និងមានឈាមច្រមុះតិចៗ ឬក៏ហូរឈាមតាមអញ្ចាញធ្មេញ។

ការចុះ​ផ្សាយដដែលនេះសង្កត់ធ្ងន់ថា បើកម្ដៅមិនអន់ថយចាប់ពី៣ ថ្ងៃឡើងទៅ និងមានរោគសញ្ញា​ដូចខាង​លើ​នេះ ​ត្រូវ​រួសរាន់​ទៅ​មន្ទីរ​ពេទ្យ​ផ្នែក​សង្គ្រោះ​បន្ទាន់​ភ្លាម។​ លើស​ពី​នេះ​ថែម​ទាំង​មាន​រោគ​សញ្ញា​គួរ​ឱ្យ​ភ័យបារម្ភ​ផង​ដែរ​ដូច​ជា​ឈឺ​ពោះ​ខ្លាំង​ ឬក្អួត​ញឹក​ញាប់ ​មាន​កន្ទួល​អុជៗ​ក្រហម​លើស្បែក ឬជាំ ឈាម​ច្រមុះ ឈាម​ចេញ​តាម​ជើង​ធ្មេញ ​លាមក​ពណ៌ខ្មៅ ត្រជាក់​ចុងដៃ ជើង ស្បែកសើមតិចៗ ​ដេក​លក់​លីវៗ​ ឬក៏​ឆាប់​ខឹង​ និង​ពិបាកដកដង្ហើម។

ប្រសិនបើសង្ស័យថា អ្នកណាម្នាក់មានជំងឺគ្រុនឈាម ត្រូវលេបថ្នាំបំបាត់ការឈឺចាប់ ឬបន្ថយកម្ដៅជាមួយ Acetaminophen​ តែ​ត្រូវ​ចៀសវាង​ការ​ប្រើ​ថ្នាំ Aspirin ឬ Ibuprofen, Naproxen។ មិន​តែ​ប៉ុណ្ណោះ អ្នក​ជំងឺ​ត្រូវ​សម្រាក​ ផឹក​ទឹក​ស្អាត ​និង​ការពារ​មូស​ខ្លា​ខាំ ​ពិសេស​ត្រូវ​ប្រញាប់​ប្រញាល់​ទៅពិគ្រោះ​ជំងឺ​ជាមួយ​គ្រូពេទ្យជំនាញ៕

អត្ថបទដកស្រង់សារព័ត៌មាន ឌិ អ៊ីនធ័រខន​ រ៉ូស្ទ័រ

No Comments

Post A Comment

Back to Top