ជីវិត និងដំណើរកម្សាន្ត

ជីវិត និងដំណើរកម្សាន្ត

អត្ថបទព័ត៌មានស្តីពីការកម្សាន្ត
ក្រោមប្រធានបទ “ជីវិត និងដំណើរកម្សាន្ត”
អត្ថបទដកស្រង់ដោយ : គាក ម៉ាណែត
#MJQE#AmericanInterconSchool

បច្ចុប្បន្នសង្គមកាន់តែទំនើប ទាន់សម័យ សម្បូរបែប និងទូលំទូលាយ។ ដូច្នេះគ្រប់គ្នាត្រូវស្រវាស្រទេញពង្រឹងចំណេះដឹង ជំនាញ ប្រកួតប្រជែង សង្វាតបំពេញកាតព្វកិច្ច ចំណាយពេលវេលាជាច្រើនបំពេញការងារប្រចាំថ្ងៃ ជីវិតមានភាពមមាញឹកខ្លាំងតាំងពីព្រលឹមរហូតដល់ព្រលប់ ពេលខ្លះមានកិច្ចប្រជុំភ្លាមៗ ឬត្រូវបំពេញទស្សនកិច្ចការងារក្នុងរយៈពេលវែង។

ទាំងនេះសុទ្ធតែជាបញ្ហាប្រឈមដែលកាត់បន្ថយពេលវេលាជួបជុំគ្រួសារ ក៏ដូចជាភ្លេចបង្កើតឱកាសល្អៗសម្រាប់ជីវិតផ្ទាល់ខ្លួន។ ការធ្វើឱ្យខ្លួនយើង និងមនុស្សជាទីស្រឡាញ់មានសុខភាពល្អ សុភមង្គល ប្រៀបបានទៅនឹងកីឡារត់ម៉ារ៉ាតុងនៅក្នុងជីវិតរបស់យើងដូច្នោះដែរ។ ក្នុងនោះដំណើរកម្សាន្តគឺជាចំណុចមួយដែលគួរតែយកចិត្តទុកដាក់បំផុត យើងគួរតែរៀបចំពេលវេលាក្នុងការធ្វើដំណើរកម្សាន្ត ដើម្បីផ្តល់ថាមពលប្រៀបដូចជាសាកថ្មឱ្យជីវិតមានកម្លាំងបន្តដំណើរទៅកាន់ផ្លូវដ៏វែងឆ្ងាយនៅខាងមុខទៀត។

ដំណើរកម្សាន្តអាចបន្ទូរអារម្មណ៍តានតឹង ស្មុគ្រស្មាញទាំងឡាយ បង្កើនទំនាក់ទំនងមនុស្សនៅជុំវិញខ្លួនកាន់តែល្អប្រសើរ សុខភាពផ្លូវចិត្តរឹងមាំ រៀនទទួលយកនូវបទពិសោធថ្មីៗ បង្កើតបរិយាកាសសប្បាយរីករាយ កម្រងអនុស្សាវរីយ៍ចងចាំដែលមិនអាចបំភ្លេចបាន៕

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង