ចូលរួមពិព័រណ៍អាហារូបករណ៍ និងការសិក្សានៅប្រទេសអូស្រ្តាលី

ចូលរួមពិព័រណ៍អាហារូបករណ៍ និងការសិក្សានៅប្រទេសអូស្រ្តាលី

កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ គណៈកម្មការសាលារៀន អន្តរទ្វីប អាមេរិកាំង បានដឹកនាំសិស្សានុសិស្សថ្នាក់ទី១២ ទៅចូលរួមពិព័រណ៍អាហារូបករណ៍ និងការសិក្សានៅប្រទេសអូស្រ្តាលី នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។កម្មវិធីពិព័រណ៍ការសិក្សានៅអូស្រ្តាលីដែលរៀបចំឡើងដោយស្ថាប័ន IDP Education ដើម្បីឱ្យសិស្សានុសិស្សយល់ដឹងទាក់ទងទៅនឹងបទបញ្ជារបស់សាលា និងព័ត៌មានសំខាន់ៗជាច្រើនទៀតទាក់ទង ទៅនឹងការសិក្សានៅបរទេស ការប្រឹក្សា នឹងការបំពេញទម្រង់បែបបទសិក្សា ត្រូវបានផ្តល់ជូនដោយស្ថាប័ន IDP ដោយឥតគិតថ្លៃ។ ប្រទេសអូស្ត្រាលីគឺជាទិសដៅដ៏ពេញនិយមមួយ សម្រាប់សិស្សនិស្សិតកម្ពុជាក្នុងការបន្តសិក្សាដែលប្រទេសនេះត្រូវបានគេទទួលស្គាល់ជាសាធារណៈអំពីប្រព័ន្ធអប់រំលំដាប់ពិភពលោក កម្រិតជីវភាពរស់នៅប្រកបដោយគុណភាពខ្ពស់ មានសុវត្ថិភាព និងគុណសម្បត្តិជាច្រើនដទៃទៀត។ ពិព័ណ៍ការសិក្សានេះ ត្រូវបានធ្វើឡើងដើម្បីផ្តល់ជាវេទិកាដ៏ល្អបំផុត សម្រាប់ សិស្ស និស្សិត និង អាណាព្យាបាល ធ្វើការជួបផ្ទាល់ជាមួយ សាលា សាកលវិទ្យាល័យ និង ស្ថាប័នអប់រំល្បីៗមកពីទូទាំងអូស្រ្តាលី ដែលអាចផ្តល់ការណែនាំអំពីជម្រើសសិក្សា តម្លៃសិក្សា តម្លៃការរស់នៅ និងការដាក់ពាក្យសុំទិដ្ឋាការ។ បញ្ជាក់ IDP Education គឺជាស្ថាប័នធំជាងគេបង្អស់លើពិភពលោកដែលបានដើរតួនាទីក្នុងការបញ្ជូនសិស្ស និស្សិត ទៅសិក្សានៅប្រទេសអូស្ត្រាលី ដែលមានការិយាល័យចំនួនជាង ១០០កន្លែង ក្នុង៣០ប្រទេសជុំវិញពិភពលោក ដែលបានជួយសិស្សនិស្សិតកម្ពុជាទៅសិក្សានៅប្រទេសអូស្រា្តលី តំាងពីឆ្នាំ ១៩៩៤។ IDP ក៏បញ្ជូន សិស្ស និស្សិត ទៅសិក្សានៅ កាណាដា ណូវេហ្សេឡង់ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកផងដែរ។

No Comments

Post A Comment

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង