ចុកទ្រូងពេលកំពុងគេងអាចបណ្ដាលមកពីមូលហេតុទាំងអស់នេះ!

ចុកទ្រូងពេលកំពុងគេងអាចបណ្ដាលមកពីមូលហេតុទាំងអស់នេះ!

អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ “ចុកទ្រូងពេលកំពុងគេងអាចបណ្ដាលមកពីមូលហេតុទាំងអស់នេះ!”
អត្ថបទដកស្រង់ដោយ : លីម រតនៈ
#MJQE#AmericanInterconSchool

អាការៈចុកទ្រូងក្នុងអំឡុងពេលគេង មិនមែនជារឿងធម្មតានោះទេ វាអាចបណ្ដាលមកពីកត្ដាសំខាន់ៗដូចជា បញ្ហាប្រព័ន្ធរំលាយអាហារ ប្រព័ន្ទផ្លូវដង្ហើម និងបញ្ហាបេះដូងតែម្ដង។ ប៉ុន្ដែទោះបីជាបញ្ហាទាំង៣កើតឡើងជាមួយនឹងអាការៈចុកទ្រូងដូចគ្នាក៏ដោយ ក៏នៅមានរោគសញ្ញាផ្សេងៗទៀត ដែលយើងអាចកត់សម្គាល់ដឹង និងអាចបែងចែកឱ្យបានច្បាស់ផងដែរ។

១. បញ្ហាប្រព័ន្ធរំលាយអាហារ :
បញ្ហាប្រព័ន្ធរំលាយអាហារ ក៏ជាមូលហេតុមួយអាចបណ្ដាលឱ្យអ្នកជំងឺមានអាការៈចុកទ្រូងនៅពេលគេងយប់បានដែរ ពិសេសអ្នកមានជំងឺច្រាលអាស៊ីតក្រពះ។ អាការៈនេះកើតឡើងនៅពេលដែលក្រពះបញ្ចេញអាស៊ីតច្រើន ហើយច្រាលឡើងចូលទៅកាន់បំពង់អាហារ នោះនឹងបណ្ដាលឱ្យអ្នកជំងឺមានអាការៈចុកទ្រូង លាយនឹងការភើមកជាមួយ។ ការច្រាលអាស៊ីតក្រពះ បង្ហាញអាការៈចុកទ្រូង ក៏មានភ្ជាប់មកជាមួយអាការៈបន្ថែមទៀតដូចជា៖
• ក្រហាយទ្រូងបន្ទាប់ពីញាំអាហារ ឬអាចកើតឡើងនៅពេលយប់
• ចង្អោរ
• ហើមពោះ ភើ ផោមញឹក
• ការមិនរំលាយអាហារ
• ពិបាកលេបអាហារ
• ក្រហាយក្នុងពោះ (ម្ដងម្កាល)។
ទាំងនេះជាអាការៈអាចឱ្យយើងដឹងបានខ្លះថា មូលហេតុចុកទ្រូងពេលយប់អាចបណ្ដាលមកពីបញ្ហាប្រព័ន្ធរំលាយអាហារ។

២. បញ្ហាប្រព័ន្ធផ្លូវដង្ហើម :
បញ្ហាប្រព័ន្ធផ្លូវដង្ហើម ក៏អាចបណ្ដាលឱ្យអ្នកជំងឺមានអាការៈចុកទ្រូងនៅពេលគេងបានដែរ តួយ៉ាងដូចជាការរលាកស្រោមសួតជាដើម។ រោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាផ្សេងទៀត នៃជំងឺរលាកស្រោមសួត គឺបង្កឱ្យអ្នកជំងឺចុកទ្រូង ពិសេសពេលដង្ហើមវែងៗ អមដោយមានអាការៈក្អកញឹកញាប់តែម្ដង។ការចុកទ្រូង ស្ថិតក្នុងរោគសញ្ញាសង្ស័យដែលអ្នកជំងឺមានអាការៈក្អក មិនថាក្អកស្ងួត ឬក្អកមានស្លេស្ម៍នោះទេ វាបណ្ដាលមកពីការរលាកស្រោមសួត អាចស្ថិតក្នុងដំណាក់កាលស្រាល ឬអាចធ្ងន់ធ្ងរ។ ដូច្នេះអ្នកជំងឺត្រូវតែតាមដានសុខភាពជាមួយគ្រូពេទ្យ។

៣. បញ្ហាសុខភាពបេះដូង :
អាការៈចុកទ្រូងគេងនៅពេលយប់អាចបណ្ដាលមកពីសុខភាពបេះដូង ដំណើរការមិនប្រក្រតី ម្យ៉ាងទៀតក៏អាចជារោគសញ្ញាមួយនៃជំងឺគាំងបេះដូងផងដែរ។ តាមការចុះផ្សាយរបស់មជ្ឈមណ្ឌលត្រួត ពិនិត្យ និងបង្ការជំងឺឆ្លង (CDC) អាមេរិក បានបង្ហាញថា អាការៈចុកទ្រូងអាចជារោគសញ្ញាគ្រោះថ្នាក់មួយនៃជំងឺគាំងបេះដូងដែលអ្នកជំងឺជួបប្រទះច្រើន។ អ្នកជំងឺអាចចុកនៅផ្នែកខាងឆ្វេង ឬចំកណ្ដាលនៃទ្រូង ហើយមានរយៈពេលលើសពី២ ទៅ៣នាទី។

 

 

 

 

 

 

 

 

 

 

 

 

អត្ថបទដកស្រង់ចេញពីគេហទំព័រ : https://hellokrupet.com/

 

 

 

 

 

 

 

 

 

 

 

 

 

 

 

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង