គ្រូ AIS ចុះទៅសិក្សាឈ្វេងយល់ពី​ខ្សែសង្វាក់​កម្មផលិត​ទឹកដោះគោ​អង្គរមីល

គ្រូ AIS ចុះទៅសិក្សាឈ្វេងយល់ពី​ខ្សែសង្វាក់​កម្មផលិត​ទឹកដោះគោ​អង្គរមីល

កាលពីថ្ងៃ១២ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅនេះ គណៈកម្មការ សាលារៀន អន្តរទ្វីប អាមេរិកាំង បាននាំគ្រូ​ផ្នែក​មត្តេយ្យ​ ​និង​បឋម​សិក្សា​ ​ប្រមាណ​ជាង​៥០​នាក់​ ​ទៅ​សិក្សា​ឈ្វេង​យល់​ពី​រោង​ចក្រ​ផលិត​ទឹក​ដោះគោ​ អង្គរមីល​ ដែល​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ ​ ។​

តំណាង​ម្ចាស់​រោង​ចក្រ​បាន​ទទួល​ស្វាគមន៍​លោកគ្រូ​អ្នកគ្រូ ​យ៉ាង​កក់ក្ដៅ​ ​និង​បាន​រៀប​រាប់​ពី​ប្រវត្តិខ្លះៗ​របស់ក្រុមហ៊ុនផង​ ​ព្រមទាំង​ខ្សែ​សង្វាក់​ផលិត​កម្ម​របស់​រោងចក្រ​ផលិត​ទឹក​ដោះគោ​ឱ្យ​លោកគ្រូ អ្នកគ្រូ ​ ​ដឹង​ច្បាស់​ផង​ដែរ។ ​ក្នុង​នោះ​ក៏​មាន​ដែរ​ ​ការ​សួរ​សំណួរ​ទៅ​កាន់​តំណាង​ម្ចាស់​រោងចក្រ​ ដើម្បី​ទទួល​បាន​ចំណេះ​ដឹង​បន្ថែម​ទាក់ទង​នឹង​ការ​ផលិត​ទឹក​ដោះគោ​ ​ឬ​ផលិត​ផល​ដែល​ជា​រូប​ធាតុ​ដើម​ និង​ភ្លក់​រសជាតិ​នៃ​ទឹកដោះគោ​ដែល​ផលិត​ចេញ​ពី​រោង​ចក្រ​ដោយ​ផ្ទាល់។ ​ ​ការចុះកម្មសិក្សា​នេះ​ ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ឱ្យ​លោកគ្រូអ្នកគ្រូ​បាន​សិក្សា​ឈ្វេងយល់​ច្បាស់​ពី​រោងចក្រ​ និង​សង្វាក់​ផលិត​កម្ម​ទឹក​ដោះ​គោ​ជាក់ស្ដែង​ ​ដើម្បី​បង្កើត​ចំណេះដឹង​ទូទៅ​របស់​ខ្លួន​ក្នុង​ការ​បង្រៀន​សិស្សានុសិស្ស​ឱ្យ​កាន់តែ​ទូលំទូលាយ។ ​ គណៈកម្មការសាលាមិន​ត្រឹមតែ​ពង្រឹង​លើ​ផ្នែក​គរុកោសល្យ​បង្រៀន​តែ​មួយ​មុខ​ប៉ុណ្ណោះទេ ​តែជា​មួយ​នឹង​គ្នា​នេះ​ គណៈកម្មកា​ក៏​បាន​បញ្ជ្រាប​ចំណេះដឹង​លើ​ផ្នែក​ចំណេះទូទៅ​ក៏​សំខាន់​ដែរ​ ដើម្បី​ផ្សារ​ភ្ជាប់​ទៅ​នឹង​ការ​បង្រៀន​របស់​លោកគ្រូអ្នកគ្រូ​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​បង្រៀន​សិស្ស។​

អត្ថបទដកស្រង់សារព័ត៌មាន ឌិ អ៊ីនធ័រខន​ រ៉ូស្ទ័រ

No Comments

Post A Comment

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង