គ្រឹះស្ថានអប់រំរបស់អ្នកឧកញ៉ា គួច ម៉េងលី បង្កើតព្រឹត្តិការណ៍រត់ប្រណាំងក្នុងបុព្វហេតុ សប្បុរសធម៌

គ្រឹះស្ថានអប់រំរបស់អ្នកឧកញ៉ា គួច ម៉េងលី បង្កើតព្រឹត្តិការណ៍រត់ប្រណាំងក្នុងបុព្វហេតុ សប្បុរសធម៌

គ្រឹះស្ថានសិក្សារបស់ អ្នកឧកញ៉ា គួច ម៉េងលី រួមមានមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន​ អន្តរទ្វីប អាមេរិកាំង សាខាខេត្តតាកែវ នៅថ្ងៃទី០៧ សីហា នេះបានរៀបចំព្រឹត្តិការណ៍ «រត់ដើម្បីសប្បុរសធម៌»  ក្នុងបុព្វហេតុកៀរគរថវិកាចូលរួមសកម្មភាពសប្បុរសធម៌នៅក្នុងខេត្តតាកែវ។

លោក រឿង សុភាព អនុប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានមានប្រសាសន៍ថា សកម្មភាពនេះ​ គឺផ្តល់​ឱកាស​ដ៏មាន​អត្ថន័យ​បំផុត​សម្រាប់​អ្នកចូលរួម​ទាំងអស់ ពីព្រោះ​ពួកគេ​បាន​រួម​ចំ​ណែ​ក​​គាំ​ទ្រ​ដ​ល់​សកម្មភាពសប្បុរសធម៌ក្នុងខេត្តតាកែវ ហើយ​ទន្ទឹម​នឹង​នេះដែរ អ្នកចូលរួម​ក៏​នឹង​ទទួល​បាន​នូវ​បទពិ​សោធន៍​ដ៏រីករាយ និង​អនុស្សាវរីយ៍​ដែល​មិនអាច​បំភ្លេច​បាន​ជាមួយ​ក្រុមគ្រួសារ និង​មិត្តភក្តិ​ជា​ទី​ស្រ​ឡា​ញ់​​។​

លោកបញ្ជាក់ថា ចំពោះ​កម្មវិធីរត់​ប្រណាំង​នេះ សម្រាប់គោលដៅរត់ប្រណាំងយើងនឹងចេញដំណើរនៅពីមុខអគារមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាខេត្តតាកែវ តាមផ្លូវជាតិលេខ២ រួចបត់ស្តាំតាមផ្លូវលេខ៣១ បន្តទៅផ្លូវក្រវាត់ក្រុង ហើយបត់ឆ្វេងទៅតាមផ្លូវជាតិលេ​ខ២វិញ ដោយឆ្លងកាត់វិមានឯករាជ្យ ក្រុងដូនកែវ ហើយនឹងត្រូវបញ្ចប់ទីនៅពីមុខអគារមជ្ឈ​ម​ណ្ឌ​​​ល​​ភា​សា​ ​អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាខេត្តតាកែវ ដែលមានរយៈច​ម្ងា​យ​៣​​.៩ គីឡូម៉ែត្រ។ ក្នុងនោះ អ្នកចូ​​លរួ​មត្រូវចំណាយថវិកាក្នុងការចុះឈ្មោះចូលរួម ខណៈប្រជាពលរដ្ឋរស់នៅខេត្តតាកែវ មិនតម្រូវឱ្យបង់ថវិកានោះទេ។

លោក រឿង សុភាព បានឱ្យដឹងថា «ការចំណាយថវិកាក្នុងសកម្មភាពនេះ គឺជាការចូលរួមចំ​ណែកជួយដល់អ្នកខ្វះខាតតាមទីជនបទ ក៏ដូចជាទិញសម្ភារសិក្សាជូនកុមារខ្វះខាតផងដែរ ព្រោះថវិកាដែលប្រ​មូលបានយើងនឹងប្រគល់ជូនមូលនិធិ ម៉េងលី ជេ. គួច ដើម្បីចូលរួមចំណែកក្នុងការងារសង្គម និងស​ប្បុរសធម៌ ជាពិសេសដើម្បីសុខភាពយើងទាំងអស់គ្នា។»

លោកបានបន្ថែមថា ជ័យលាភី​នៃ​ការរត់​ប្រណាំងចំណាត់ថ្នាក់លេខ១ នឹងទទួលបានមេដាយមាស១គ្រឿង និងវត្ថុអនុស្សាវរីយ៍។ ដោយឡែក ចំណាត់ថ្នាក់លេខ២ មេ​ដា​យ​ប្រា​ក់១គ្រឿង និងវត្ថុអនុស្សាវរីយ៍ និងចំណាត់ថ្នាក់លេខ៣ មេដាយសំរឹទ្ធិ១គ្រឿង និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត។

លោកអនុប្រធានសាលាសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍នេះមានគោលបំណងលើកកម្ពស់សុខភាពផ្តល់ភាពសប្បាយរីករាយដល់អ្នកចូលរួម ហើយអ្វីដែលកាន់តែពិសេសទៀតនោះ គឺដើ​ម្បី​បុ​ព្វហេតុសប្បុរសធម៌ ហើយក៏សូមអរគុណដល់អាជ្ញាធរដែនដីដែលបានគាំទ្រ និងសហការក្នុងការរៀបចំកម្មវិធីឱ្យដំណើរការទៅបានយ៉ាងរលូនផងដែរ។

គួរបញ្ជាក់ថា កម្មវិធីសប្បុរសធម៌ ត្រូវបានបង្កើតឡើងដើម្បីចូលរួមចំណែកក្នុងការជំរុញលើកកម្ពស់វប្បធម៌ចែករំលែ​ក​ក្នុ​ង​សង្គម ក៏ដូចជាផ្សារភ្ជាប់ការសិក្សារបស់សិស្សានុសិស្សទៅនឹងសហគមន៍។ រាល់ពេ​ល​មាន​កា​ររៀបចំកម្មវិធី សាលារៀន អន្ដរទ្វីប អាមេរិកាំង តែងតែរៀបចំឱ្យសិស្សានុសិស្សមានសកម្មភាពស្ម័គ្រចិត្ដរួមគ្នាស្វែងរកនូវជំនួ​យសប្បុរសធម៌ ការកៀរគរនូវថវិកាសប្បុរសធម៌ពីសប្បុរសជននានាតាមរយៈការដាក់ល​ក់នូវវ​ត្ថុ​អ​នុស្សាវរីយ៍ និងនំចំណីផ្សេងៗ និងស្វាគមន៍ទទួលនូវជំនួយសម្ភារសប្បុរសធម៌ ដើម្បីយកទៅចែកជូនដល់កុ​មា​​រកំព្រា ជនទុរគត ជនពិការ ជនក្រីក្រ ចាស់ជរា ទីវត្ដអារាម និងសាលារៀន ដែលមានភាពខ្វះខាតនៅតាមទីជនបទឆ្ងាយៗ ក្នុងគោលបំណងជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងការរួមចំណែកវប្បធម៌ចែករំលែកជាមួយរាជរដ្ឋាភិបាល៕

 

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង