គន្លឹះ៧យ៉ាងដែលជួយយើងឱ្យដឹងពីភាពខុសគ្នា និងបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិត

គន្លឹះ៧យ៉ាងដែលជួយយើងឱ្យដឹងពីភាពខុសគ្នា និងបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិត

អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា
ក្រោមប្រធានបទ “គន្លឹះ៧យ៉ាងដែលជួយយើងឱ្យដឹងពីភាពខុសគ្នា និងបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិត”
អត្ថបទដោយ : រឿង សុភាព
#MJQE#AmericanInterconSchool

មកទល់យុគសម័យបច្ចេកវិទ្យាទំនើបគឺសម្បូរទៅដោយព័ត៌មានបោះពុម្ពផ្សាយតាមក្រដាសកាសែតក៏មាន តាមប្រព័ន្ធឌីជីថលបែបផ្សព្វផ្សាយអនឡាញ វេបសាយ App និងតាមព័ត៌មានសង្គមហ្វេសប៊ុកផង តាមធ្វីធើរផង តាមអ៊ីនស្តាក្រាម និងតាមលីងអ៊ីន ក៏មានដែរ…។ ម្នាក់ៗទទួលបាននូវព័ត៌មានគ្រប់រឿងដោយសេរីឱ្យតែមានគេផ្សព្វផ្សាយ និងមានសេវាអ៊ីនធឺណេតភ្ជាប់មើលតាមទូរស័ព្ទស្មាតហ្វូនក៏បាន មិនបាច់តែប្រើកុំព្យូទ័រ ឬក៏ Tablet នោះទេ។ តែអ្វីដែលសំខាន់គឺព័ត៌មានទាំងនោះ ពិតឬ ក៏ក្លែងក្លាយ? តើព័ត៌មានក្លែងក្លាយធ្វើឱ្យប៉ះពាល់ដល់មុខមាត់ ឬក៏គ្រោះថ្នាក់អ្វីខ្លះដល់បុគ្គល គ្រួសារ សហគមន៍ កម្រិតជាតិ និងអន្តរជាតិ?

ជាក់ស្តែង មានរឿងជាច្រើនដែលពាក់ព័ន្ធនឹងព័ត៌មានពិត ឬក៏ក្លែងក្លាយ ដែលយើងទាំងអស់គ្នាទទួលបានដ៏ច្រើនសន្ធឹកសន្ធាប់ជារៀងរាល់ថ្ងៃពីជំងឺកូវីដ-១៩ ហើយមិនមែនព័ត៌មានទាំងអស់សុទ្ធតែអាចទុកចិត្តបាននោះទេ។ ខាងក្រោមនេះជាគន្លឹះ៧យ៉ាងដែលជួយយើងឱ្យដឹងពីភាពខុសគ្នា និងបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិត៖

១. ត្រូវស្គាល់ប្រភពនៃព័ត៌មានឱ្យបានច្បាស់លាស់ :
តើអ្នកណាជាអ្នកចែករំលែកព័ត៌មានជាមួយយើង ហើយតើពួកគេទទួលបានព័ត៌មានទាំងនោះពីណា? ទោះបីជាមិត្តភក្តិ ឬក្រុមគ្រួសារក៏ដោយ យើងត្រូវពិនិត្យប្រភពរបស់ព័ត៌មានឱ្យបានច្បាស់លាស់ និងអាចទុកចិត្តបាន។

២. កុំអានតែចំណងជើងអត្តបទ សូមអានអត្ថបទព័ត៌មានទាំងមូល :
ការអានតែចំណងព័ត៌មាន អាចឱ្យយើងទទួលបានព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ឬព័ត៌មានមិនច្បាស់ លាស់ ព្រោះចំណងនៃព័ត៌មានភាគច្រើន គេគ្រាន់តែចង់ឱ្យយើងចាប់អារម្មណ៍ប៉ុណ្ណោះ។

៣. ត្រូវស្គាល់អត្តសញ្ញាណរបស់អ្នកនិពន្ធ :
ត្រូវស្វែងរកឈ្មោះអ្នកនិពន្ធតាមអ៊ីនធឺណេត ដើម្បីដឹងថា តើពួកគេជានណារ ឬគួរឱ្យទុកចិត្តដែរឬទេ?

៤. ត្រូវពិនិត្យកាលបរិច្ឆេទនៃការចេញផ្សាយព័ត៌មានឱ្យបានច្បាស់លាស់ :
តើព័ត៌មាននោះ ជាព័ត៌មានថ្មី ឬចាស់ ហើយវាពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍បច្ចុប្បន្នដែរឬទេ? តើចំណងជើង រូបភាព ឬស្ថិតត្រូវបានប្រើប្រាស់ក្រៅបរិបទ ឬយ៉ាងណា?

៥. ពិនិត្យលើភស្តុតាងនានា :
ត្រូវពិនិត្យបន្ថែមលើភស្តុតាងនានាដែលគួរឱ្យទុកចិត្តបានដើម្បីបញ្ជាក់ថាព័ត៌មានទាំងនោះត្រឹមត្រូវ។

៦. តើយើងមានភាពលម្អៀងទៅលើប្រភពព័ត៌មានណាមួយដែរឬទេ?
បើយើងមានភាពលម្អៀងទៅរកប្រភពព័ត៌មានណាមួយ ដោយសារយើងស្រឡាញ់ជាង នោះភាពលម្អៀងនោះ អាចធ្វើឱ្យយើងមិនអាចធ្វើការវិនិច្ឆ័យបានត្រឹមត្រូវឡើយ។ យើងគួររក្សាខ្លួនយើងឱ្យនៅកណ្តាលលើគ្រប់ប្រភពនៃព័ត៌មាន ទើបប្រសើរ។

៧. ធ្វើជាអ្នកដែលត្រូវការព័ត៌មានពិត និងចែករំលែកតែព័ត៌មានពិត :
សូមចែករំលែកតែព័ត៌មានពិតទៅមនុស្សគ្នា ហើយយើងត្រូវពិចារណាថាតើព័ត៌មាននេះពិតជាអាចទុកចិត្តបាន ទើបចែករំលែកបន្ត។ សូមចូលរួមលុបបំបាត់ព័ត៌មានមិនពិតនានា។

អត្ថបទដកស្រង់ចេញពីគេហទំព័រ៖
https://www.who.int/multi-media
https://www.facebook.com/WHO

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង