គន្លឹះខ្លះៗរក្សាសុវត្ថភាពកុមារពេលធ្វើដំណើរកម្សាន្ត

គន្លឹះខ្លះៗរក្សាសុវត្ថភាពកុមារពេលធ្វើដំណើរកម្សាន្ត

អត្ថបទព័ត៌មានស្តីពីដំណើរកម្សាន្ត
ក្រោមប្រធានបទ “គន្លឹះខ្លះៗរក្សាសុវត្ថភាពកុមារពេលធ្វើដំណើរកម្សាន្ត”
អត្ថបទដោយ : ឃៀង វាសនា
#MJQE#AmericanInterconSchool

នៅក្នុងសង្គមគ្រួសារមួយមានសុភមង្គល ដែលមានកត្តាលិករជាច្រើនជួយជំរុញឱ្យគ្រួសារមានភាពរីករាយ និងចម្រុងចំម្រើនមិនថាកត្តាទ្រព្យសម្បត្តិ ការរស់នៅប្រចាំថ្ងៃ និងទំនាក់ទំនងក្នុងសង្គម។ ក្នុងនោះផងដែរ កត្តាមួយចំនួនដែលធ្វើឱ្យក្រុមគ្រួសារមានភាពកក់ក្តៅបន្ថែមទៀតនោះ គឺការធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារប្រកបដោយសុវត្ថភាពមិនថាគោលដៅទេសចរណ៍នោះនៅជិត ឬឆ្ងាយក៏មិនបង្កជាបញ្ហាឡើយ។ ខាងក្រោមនេះគឺជាវិធីសាស្ត្រមួយចំនួនដែលជួយឱ្យការធ្វើដំណើរកម្សាន្តមានសុវត្ថភាពក្នុងគ្រួសារ៖

១. ការផ្តល់ព័ត៌មាន :
ឳពុកម្តាយត្រូវផ្តល់ព័ត៌មានដល់សមាជិកក្រុមគ្រួសារ ឬកូនឱ្យមានការត្រៀមខ្លួនសម្រាប់ដំណើរកម្សាន្ត ជាពិសេសឱ្យកូនៗបានដឹងទីតាំងភូមិសាស្ត្រត្រូវទៅ និងត្រៀមសម្ភារៈត្រូវយកទៅ និងមិនគួរយកទៅ។

២. ត្រូវចេះបង្រៀនកូន និងឈប់លេងផ្សេង :
អ្នកអាណាព្យាបាលគួរប្រើពាក្យសម្តីសមរម្យក្នុងន័យប្រាប់សញ្ញាឱ្យកូនស្គាល់ពីបញ្ហានឹងកើតមានដល់ពួកគាត់និងប្រាប់ពីមូលហេតុក្នុងការឱ្យកូនៗបញ្ឈប់ធ្វើសកម្មភាពណាមួយដែលបណ្តាលឱ្យគ្រោះថ្នាក់ភ្លាមៗ ហើយងាយស្រួលសម្រាប់កូនៗចងចាំ។

៣. បង្រៀនកូនៗឱ្យនៅជុំគ្នា :
អ្នកអាណាព្យាបាលគួរបង្រៀនកូនតាំងពីតូចឱ្យចេះដើរនៅក្បែរមា្តយឳពុកជានិច្ច នៅពេលធ្វើដំណើរទៅទីប្រជុំជនផ្សេងៗ ត្រូវប្រាប់កូនថានេះជាកាតព្វកិច្ចរបស់កូនដែលត្រូវនៅជាប់ជាមួយម្តាយឳពុក មិនមែនឳពុកម្តាយត្រូវដើរជាប់ជាមួយកូននោះទេ ហើយត្រូវរម្លឹកកូនឱ្យដើរ ឬលេងកន្លែងដែលពួកគាត់មើលឃើញឳពុកម្តាយ។

៤. ណែនាំកូនៗស្គាល់ព័ត៌មាន :
អ្នកអាណាព្យាបាលគួរបង្រៀនឱ្យកូនឱ្យស្គាល់ច្បាស់នូវឈ្មោះខ្លួនឯង ឈ្មោះឳពុកម្តាយ និងលេខទូរសព្ទឳពុកម្តាយ។ ណែនាំកូនពីឯកសណ្ឋានរបស់សន្តិសុខ ឬក៍មនុស្សដំបូងដែលកូនរបស់អ្នកអាចស្វែងរកជំនួយនៅក្នុងករណីចាំបាច់។ បើសិនជាពួកគេរកមិនឃើញក្រុមមនុស្សទាំងនោះទេ ជំហានបន្ទាប់ដែលកូនរបស់អ្នកត្រូវធ្វើគឺត្រូវស្វែងរកមនុស្សស្រីម្នាក់ដែលមានកូននៅជាមួយ។ សូមប្រាប់កូនរបស់អ្នកកុំចាកចេញពីទីដែលពួកគេកំពុងតែឈរដោយគ្មានក្រុមមនុស្សដែលពួកគេត្រូវស្វែងរកនោះទេ។

៥. រៀបចំផែនការក្នុងករណីចាំបាច់ :
ទោះបីជាមានការប្រុងប្រយ័ត្នក៏ដោយ ពេលខ្លះគ្រួសារមួយចំនួនត្រូវវង្វេងនៅទីកន្លែងដែលមានមនុស្សច្រើន។យ៉ាងណាមិញ អ្នកត្រូវប្រាកដថាកូនរបស់អ្នកដឹងពីរបៀបដែលត្រូវធ្វើបើសិនជាពួកគេត្រូវវង្វេងនៅក្នុងស្ថានភាពនោះ។ យើងត្រូវប្រាប់កូនពីអ្វីដែលត្រូវធ្វើ ហើយឱ្យពួកគេអនុវត្តតាមជំហានជាបន្តបន្ទាប់ខាងលើ។

៦. ស្វែងយល់ពីគោលដៅត្រូវធ្វើដំណើរ :
វិធីសាស្រ្តមួយដែលអាចជួយឱ្យកូនរបស់អ្នកមានសុវត្ថភាពក្នុងការធ្វើដំណើរគឺត្រូវបន្សាំពួកគេពីគោលដៅក្នុងការធ្វើដំណើរឱ្យច្បាស់លាស់មុនពេលដែលពួកគេចេញដំណើរ។ ហើយត្រូវប្រាកដថាកូនរបស់អ្នកបានចូលរួមជាមួយនឹងផែនការធ្វើដំណើរ ចូលរួមរៀបចំ ដឹងពីរបៀបមើលផែនទី។ ធ្វើដូចនេះ វាមិនត្រឹមតែជួយពួកគេឱ្យស្គាល់ពីអ្វីៗដែលនៅជុំវិញពួកគេទេ ប៉ុន្តែវាក៏នឹងក្លាយទៅជាជំនាញដ៏សំខាន់សម្រាប់ពួកគេនៅពេលដែលពួកគេធំឡើង។

ជាចុងក្រោយ ការរក្សាសុវត្ថភាពកុមារក្នុងការធ្វើដំណើរ វាមិនមែនជារឿងភ័យខ្លាចទេ ប៉ុន្តែត្រូវបង្រៀនគេ ហើយឱ្យពួកគេអនុវត្តតាមវិធីសាស្រ្តដោយនាំពួកគេទៅទីកន្លែងដែលមានមនុស្សច្រើន ដែលជាហេតុធ្វើឱ្យពួកគេមានភាពរីករាយ និងកាត់បន្ថយភាពតានតឹងបានច្រើន។

អត្ថបទដកស្រង់ និងបកប្រែចេញពីគេហទំព័រ៖https://bigfamilyblessings.com/keeping-kids-safe-while-traveling/

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង