ក្រុមហ៊ុន Apple បានកំណត់គោលដៅសម្រាប់ផលិតកម្មរថយន្តនៅឆ្នាំ២០២៤

ក្រុមហ៊ុន Apple បានកំណត់គោលដៅសម្រាប់ផលិតកម្មរថយន្តនៅឆ្នាំ២០២៤

អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យាក្រោមប្រធានបទ “ក្រុមហ៊ុន Apple បានកំណត់គោលដៅសម្រាប់ផលិតកម្មរថយន្តនៅឆ្នាំ២០២៤ ជាមួយបច្ចេកវិទ្យាថ្មកម្រិតខ្ពស់” អត្ថបទដកស្រង់ដោយ : លីម រតនៈ
#MJQE#AmericanInterconSchool

ក្រុមហ៊ុន Apple Inc កំពុងតែឆ្ពោះទៅមុខជាមួយនឹងបច្ចេកវិទ្យាដែលអនុញ្ញាតិឱ្យឡានអាចបើកបរដោយខ្លួនឯងបាន ហើយកំពុងកំណត់គោលដៅនៅឆ្នាំ២០២៤ ដើម្បីផលិតរថយន្តសម្រាប់ដឹកអ្នកដំណើរដែលអាចនឹងរួមបញ្ចូលបច្ចេកវិទ្យាថ្មដែលជារបកគំហើញថ្មីរបស់ក្រុមហ៊ុនផ្ទាល់។ ការខិតខំប្រឹងប្រែងផលិតរថយន្តរបស់ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone ដែលត្រូវបានគេស្គាល់ថាជា Project Titan បានដំណើរការមិនសូវរលូនចាប់តាំងពីឆ្នាំ២០១៤ នៅពេលដែលវាចាប់ផ្តើមរចនាយានយន្តដោយខ្លួនឯង។ បន្ទាប់មកក្រុមហ៊ុន Apple បានបន្ថយការប្រឹងប្រែងរបស់ខ្លួនបន្តិចដោយផ្តោតសំខាន់តែទៅលើកម្មវិធីប្រតិបត្តិការរបស់ខ្លួន និងព្រមទាំងបានកំណត់គោលដៅរបស់ខ្លួនឡើងវិញផងដែរ។

លោក Doug Field ដែលជាជើងចាស់របស់ Apple ហើយធ្លាប់ធ្វើការនៅក្រុមហ៊ុន Tesla Inc បានវិលត្រឡប់មកត្រួតពិនិត្យគម្រោងនេះវិញនៅឆ្នាំ ២០១៨ និងបានដាក់មនុស្សចំនួន១៩០នាក់នៅក្នុងឆ្នាំ ២០១៩។ តាំងពីពេលនោះមក Apple បានរីកចម្រើនគ្រប់គ្រាន់ហើយដែលឥឡូវនេះក្រុមហ៊ុនមានគោលបំណងកសាងយានយន្តសម្រាប់បម្រើដល់អ្នកប្រើប្រាស់។ មនុស្សពីរនាក់ដែលធ្លាប់ស្គាល់នឹងដឹងពីការខិតខំប្រឹងប្រែងនេះបានសុំមិនបញ្ចេញឈ្មោះដោយសារតែផែនការរបស់ក្រុមហ៊ុន Apple មិនបានបង្ហាញជាសាធារណៈនោះទេ ដោយបានលើកឡើងថាគោលដៅរបស់ក្រុមហ៊ុន Apple ក្នុងការបង្កើតយានជំនិះផ្ទាល់ខ្លួនសម្រាប់ទីផ្សារនេះគឺផ្ទុយពីគូប្រជែងដូចជា Alphabet Inc’s Waymo ដែលបានបង្កើតរថយន្តតាក់ស៊ីសម្រាប់ដឹកអ្នកដំណើរ ចំពោះសេវាកម្មបើកបរដោយគ្មានមនុស្ស។

លោក Elon Musk ដែលជាម្ចាស់នៃក្រុមហ៊ុន Tesla បានចំណាយអស់រយៈពេល១៧ឆ្នាំមុនពេលដែលវាអាចរកប្រាក់ចំណេញបានជាយូរអង្វែង។ ប្រសិនបើមានក្រុមហ៊ុនមួយនៅលើផែនដីដែលមានធនធានដើម្បីធ្វើឱ្យវាលេចរូបរាងឡើងប្រហែលជាមិនមានក្រុមហ៊ុនណាក្រៅតែពី Apple នោះទេ។ ប៉ុន្តែនៅពេលជាមួយគ្នានេះវាមិនមែនជាទូរស័ព្ទដៃទេ នេះជាកាបញ្ជាក់ពីមនុស្សម្នាក់ដែលធ្វើការនៅក្នុងគម្រោង Titan។ គេនៅមិនទាន់ច្បាស់ទេថាអ្នកណានឹងសាកសមសម្រាប់រថយន្តដែលមានយីហោ Apple នេះនោះទេ ប៉ុន្តែប្រភពបានបន្តនិយាយថា ពួកគេរំពឹងថាក្រុមហ៊ុននឹងពឹងផ្អែកទៅលើដៃគូរោងចក្រផលិតដើម្បីអាចផលិតរថយន្តនេះបាន។ មានការព្រមានថា ការពន្យាពេលទាក់ទងនឹងរោគរាតត្បាតអាចធ្វើឱ្យការចាប់ផ្តើមផលិតកម្មមានកាអូសបន្លាយដល់ឆ្នាំ២០២៥ ឬលើសពីនេះ។ ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានបញ្ចប់ទាបជាង៦.៥ភាគរយ កាលពីថ្ងៃចន្ទបន្ទាប់ពីការបង្ហាញខ្លួនលើកដំបូងរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ S&P 500 កាលពីថ្ងៃចន្ទ។ រីឯភាគហ៊ុនក្រុមហ៊ុន Apple បានបញ្ចប់១.២៤ភាគរយ ឬខ្ពស់ជាងនេះ បន្ទាប់ពីព័ត៌មាននេះត្រូវបានចុះផ្សាយ។

បើយោងតាមប្រភពព័ត៌មានផ្សេងទៀតបានឱ្យដឹងថា រថយន្តរបស់ក្រុមហ៊ុន Apple អាចបំពាក់នូវឧបករណ៍ចាប់សញ្ញា lidar sensors ជាច្រើនសម្រាប់ស្កេនពីចម្ងាយខុសៗគ្នា។ គាត់បាននិយាយបន្ថែមថា ឧបករណ៍ចាប់សញ្ញា lidar sensors មួយចំនួនអាចបានមកពីប្រភពអភិវឌ្ឍរបស់ Apple។ ម៉ូឌែល iPhone 12 Pro និង iPad Pro របស់ Apple បានចេញលក់កាលពីឆ្នាំ២០២០ ហើយឧបករណ៍ទាំងពីរនេះសុទ្ធតែមាន lidar sensors។ ទីភ្នាក់ងារព័ត៌មានរ៉យទ័រធ្លាប់បានរាយការណ៍ថាក្រុមហ៊ុន Apple បានជួបពិភាក្សាជាមួយអ្នកផ្គត់ផ្គង់ដែលមានសក្តានុពល ប៉ុន្តែវាក៏កំពុងពិនិត្យមើលការបង្កើតឧបករណ៍ចាប់សញ្ញា lidar sensors ផ្ទាល់ខ្លួនផងដែរ។

អត្ថបទដកស្រង់ចេញពីគេហទំព័រ៖ https://thekhmertech.com

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង