ក្រុមហ៊ុនដែលល្បីជាងគេក្នុងការផលិតភាពយន្តគំនូរជីវចលរបស់ពិភពលោក

ក្រុមហ៊ុនដែលល្បីជាងគេក្នុងការផលិតភាពយន្តគំនូរជីវចលរបស់ពិភពលោក

អត្ថបទព័ត៌មានស្តីពីការកម្សាន្ត
ក្រោមប្រធានបទ “ក្រុមហ៊ុនដែលល្បីជាងគេក្នុងការផលិតភាពយន្តគំនូរជីវចលរបស់ពិភពលោក”
អត្ថបទដកស្រង់ដោយ : ហ៊ុល សារួន
#MJQE#AmericanInterconSchool

ភាពយន្តគំនូរជីវចល ជាប្រភេទខ្សែភាពយន្តដែលគេនិយមចូលចិត្តយ៉ាងច្រើនជាពិសេសពីសំណាក់កុមារ។ ប្រវត្តិនៃការបង្កើតទម្រង់ខ្សែភាពយន្តនេះ គឺមានតាំងពីពាក់កណ្តាលទី1នៃសត្សវត្សទី20 មកម្លេះ។ ហើយក្រោយមក តាមរយៈភាពរីកចម្រើននៃវិទ្យាសាស្ត្រ ការប្រើបច្ចេកវិជ្ជា ទេពកោសល្យ ការយល់ដឹងពីធម្មជាតិ ព្រមជាមួយការយល់ដឹងអំពីតម្រូវការរបស់មនុស្ស និងសង្គមកាន់តែធ្វើឱ្យវិស័យភាពយន្តគំនូរជីរចលមានភាពពេញនិយម និងការទាក់ទាញកាន់តែខ្លំាងឡើងៗទាំងសម្រាប់កុមារ និងមនុស្សចាស់។

គំនូរជីវចល មិនត្រឹមតែបម្រើការកម្សាន្តអារម្មណ៍តែប៉ុណ្ណោះទេ តែត្រូវបានមកយកប្រើប្រាស់ដើម្បីការបណ្តុះបណ្តាល ការអប់រំ ការផ្សាយពាណិជ្ជកម្ម និងការបម្រើផលប្រយោជន៍នៃសង្គមផ្សេងៗទៀត។ Walt Disney Studio Animation ក្រុមរបស់សហរដ្ឋអាមេរិក ជាក្រុមហ៊ុនផលិតខ្សែភាពយន្តល្បីជាងគេក្នុងចំណោមក្រុមហ៊ុនល្បីផ្សេងៗទៀតនៅលើពិភពលោក បន្ទាប់ពីការបញ្ចាំងខ្សែភាពយន្តគំនូរជីវចលរឿងព្រះនាងព្រិលស និងបុរសតឿទាំង07នាក់ (Snow White and the Seven Dwarfs) ដែលផលិតនៅឆ្នាំ1937។ ក្រុមហ៊ុននេះ បានផលិតខ្សែភាពយន្តគំនូរជីវចលខ្នាតវែង (Full-length Films) ចំនួន59 ដោយប្រើប្រាស់សម្លេងខុសៗគ្នាចំនួន1970 សម្លេងទៅតាមស្ថានភាពនៃសាច់រឿងនីមួយៗ។ មួយវិញទៀត រហូតដល់បច្ចុប្បន្នមានខ្សែភាពយន្តដែលមានភាពល្បីល្បាញបានយូរអង្វែងជាច្រើននៅតែទទួលបានការគាំទ្រ និងការពេញនិយមនៅលើពិភពលោក ទោះបីជារឿងទាំងនោះត្រូវបានផលិតជាច្រើនឆ្នាំហើយក៏ដោយ មានដូចជា រឿង Snow white and the Seven Dwarfs ផលិតនៅឆ្នាំ1937 រឿង Pinocchio (1940) រឿង Spirited Away (2001) រឿង Sleeping Sleeping Beauty (1959) រឿង Beauty and the Beast (1991) រឿង Finding Nemo (2003) និងរឿង Shrek ផលិតនៅឆ្នាំ2001 រឿងCinderella (1950) និងរឿង Frozen (2013) និងរឿង Frozen2 (2019) ជាដើម។

ហើយក្រុមហ៊ុនដែលលេចធ្លោបំផុតក្នុងការផលិតខ្សែភាពយន្តផ្នែកគំនូរជីវចលនៅលើពិភពលោករួមមាន៖
• ក្រុមហ៊ុន Walt Disney Studio Animation
• Pixar Animation Studios
• ក្រុមហ៊ុន DreamWorks Animation
• ក្រុមហ៊ុន Sony Pictures Animation
• ក្រុមហ៊ុន Illumination
• ក្រុមហ៊ុន Warner Bros
• ក្រុមហ៊ុន Blue Sky Animation Studios
• ក្រុមហ៊ុន Paramount Animation
• ក្រុមហ៊ុន Spa Studios
• និងក្រុមហ៊ុន Conclusion។

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

អត្ថបទដកស្រង់ កែសម្រួល និងបកប្រែចេញពីគេហទំព័រ៖ https://xplai.com/blog/the-worlds-9-best-animation-production-companies/

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង