ក្បាច់គុនបុរាណខ្មែរ

ក្បាច់គុនបុរាណខ្មែរ

អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងប្រពៃណី
ក្រោមប្រធានបទ “ក្បាច់គុនបុរាណខ្មែរ”
អត្ថបទដកស្រង់ដោយ : ប៊ុត សត្យា
#MJQE #AmericanInterconSchool

ក្បាច់គុនបុរាណខ្មែរយើងត្រូវបានគេដឹងថា ត្រូវបានហ្វឹកហាត់តាំងពីសម័យបុរាណកាលមកម្ល៉េះ ដោយមានច្រើនប្រភេទខុសៗគ្នាដែលរួមមានដូចជា៖ ល្បុក្កតោ បោកចំបាប់ ក្បាច់គុណដំបងវែង ក្បាច់ប្រដាល់សេរី និងក្បាច់គុណជាច្រើនទៀត។ ជាក់ស្តែងមានភស្តុតាងរូបចម្លាក់នៅតាមជញ្ជាំងប្រាសាទជាច្រើន ដួចជាប្រាសាទបាយ័ន្ត និងប្រាសាទដទៃទៀតនៅប្រាសាទអង្គរវត្ត បានបង្ហាញថា ក្បាច់គុនខ្មែរ មានអាយុកាលដល់ទៅរាប់ពាន់ឆ្នាំឯណោះ ពោលគឺតាំងពីសតវត្សទី៩ មកម្លេះ ដែលជាប្រភពដើមរបស់ខ្មែរ។ ហើយនៅក្នុងសម័យអង្គរមិនថាតែកងទ័ព និង រាស្រ្តសាមញ្ញធម្មតានោះទេ ត្រូវតែហ្វឹកហាត់សិក្សាអំពីក្បាច់គុនបុរាណទាំងនេះ។ ក្បាច់យុទ្ធគុនខ្មែរ ត្រូវបានគេជឿជាក់ថា ជាប្រព័ន្ធវាយប្រយុទ្ធរបស់ទ័ពខ្មែរនាសម័យអង្គរ និងមូលហេតុចម្បងដែលធ្វើឱ្យ អាណាចក្រខ្មែរមានភាពខ្លាំងក្លា អាចវាយគ្រប់គ្រងទឹកដីយ៉ាងធំធេងផងដែរនៅសម័យចក្រភពអង្គរ។ តែគួរឱ្យសោកស្តាយ គម្ពីរក្បាច់គុនមួយចំនួនធំត្រូវបានបាត់បង់ និងបំផ្លាញចោល ពេលប្រទេសត្រូវបានធ្លាក់ក្រោមការឈ្លានពាន និងវាយលុយពីប្រទេសជិតខាង ។

 

 

 

 

 

 

 

 

 

 

 

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://visitcambodia.travel/kh/article/view/culture_tradition

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង