កិច្ចប្រជុំប្រធាន និងអនុប្រធានថ្នាក់ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ឆ្នាំសិក្សាថ្មី២០១៧-២០១៨

កិច្ចប្រជុំប្រធាន និងអនុប្រធានថ្នាក់ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ឆ្នាំសិក្សាថ្មី២០១៧-២០១៨

កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ គណៈកម្មការសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែបានរៀបចំកិច្ចប្រជុំប្រធាន និងអនុប្រធានថ្នាក់ ដើម្បីធ្វើការផ្តល់ព័ត៌មានទូទៅរបស់សាលា។បន្ថែមលើពីនេះទៀតនាយកចាងហ្វាងសាលាបានពន្យល់ពីតួនាទី កាតព្វកិច្ចនិងភាពទទួលខុសត្រូវក្នុងនាមជាប្រធាន និងអនុប្រធានថ្នាក់ដែលជាអ្នកដឹកនាំសមាជិកក្រុមត្រូវតែសិស្សពូកែ មានឥរិយាបថល្អ មានទំនួលខុសត្រូវខ្ពស់លើភារកិច្ច និងលក្ខណៈសម្បត្តិមួយចំនួនទៀត ដើម្បីធ្វើជាគំរូល្អដល់គេហើយត្រូវសហការជាមួយគ្រូបន្ទុកថ្នាក់ និងចាងហ្វាង។ ក្នុងពេលនោះបានបង្ហាញពីព្រឹត្តិការណ៍ ឬកម្មវិធីផ្តល់ចំណេះដឹងពិសេសៗរបស់សាលាដល់សិស្សឱ្យបានជ្រាបកាន់តែច្បាស់ ហើយចែកចាយព័ត៌មានទាំងនោះបន្តទៅសិស្សានុសិស្សផ្សេងទៀត ដែលជាមិត្តភក្ដិឱ្យបានចូលរួមក្រេបជញ្ជក់ចំណេះដឹងទាំងនោះផងដែរ។ ប្រធាន និងអនុប្រធានថ្នាក់នឹងមានជំនាញភាពជាអ្នកដឹកនាំ គ្រប់គ្រង ទាក់ទងសាធារណៈ និងទំនាក់ទំនងទូទៅប្រកបដោយទំនុកចិត្តខ្ពស់ ដែលកើតចេញពីការរៀនទទួលខុសត្រូវ ការដោះស្រាយបញ្ហា ហើយសិស្សក៏ទទួលបានបណ្ណសរសើរលើកទឹកចិត្តពីសាលាដែលខ្លួនបានរៀនមួយឆ្នាំសិក្សា។

No Comments

Post A Comment

Back to Top