កិច្ចប្រជុំបូកសរុបការងារអប់រំឆ្នាំសិក្សា២០១៦-២០១៧ និងតម្រង់ទិសការងារអប់រំឆ្នាំសិក្សាថ្មី២០១៧-២០១៨

កិច្ចប្រជុំបូកសរុបការងារអប់រំឆ្នាំសិក្សា២០១៦-២០១៧ និងតម្រង់ទិសការងារអប់រំឆ្នាំសិក្សាថ្មី២០១៧-២០១៨

កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ កន្លងទៅនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង បានបើកកិច្ចប្រជុំជាមួយនឹងគណៈកម្មការ លោកគ្រូ អ្នកគ្រូ រួមទាំងបុគ្គលិក ​ដើម្បី​បូក​សរុប​ការងារ​អប់រំ​ឆ្នាំ​សិក្សា​ចាស់ ​និង​តម្រង់​ទិស​ការងារ​អប់រំ​ឆ្នាំ​សិក្សា​ថ្មី២០១៧-២០១៨ នៅសាល​ប្រជុំ ​ផល គួច ក្រោម​អធិបតី​ភាព​របស់​លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក និងប្រធានសាលារៀន អន្តរទ្វីប អាមេរិកាំង។


នៅក្នុងកិច្ចប្រជុំនោះ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានលើកឡើងថា “សកម្មភាពការងារអប់រំរបស់​សាលារៀន អន្តរទ្វីប​ អាមេរិកាំង​ គិត​ត្រឹម​ដំណាច់​ឆ្នាំ​សិក្សា​នេះ មាន​ការ​ជោគជ័យ​ច្រើន​ហួស​ពីការរំពឹងទុក ហើយសមិទ្ធផលនេះគឺកើតចេញពីការ​ខិត​ខំ​ពុះពារ ​និង​ជួយជ្រោម​ជ្រែង​របស់​លោកគ្រូ អ្នកគ្រូ ​រួម​ទាំង​បុគ្គលិក​ពាក់​ព័ន្ធ​គ្រប់​ផ្នែក​ នៃ​ក្រុមហ៊ុន​ ម៉េងលី ជេ. គួច ​អេឌ្យូខេសិន​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​សាលារៀន​​នេះ​មាន​កេរ្តិ៍ឈ្មោះ​ល្បី​សុះសាយ ​មាន​ការ​ទទួល​ស្គាល់​ពី​ថ្នាក់​ជាតិ និង​អន្តរជាតិ​ចូលមក​វិនិយោគ​ទុន។ស្ថាបនិក និងប្រធានសាលារៀន បន្តថា ថ្វីដ្បិតតែសាលារៀន អន្តរទ្វីប អាមេរិកាំង មានដំណើរការល្អ​ ដោយ​ទទួល​បាន​ជោគជ័យ​ល្អ ​និង​រីក​ចម្រើន​ពី​មួយ​ឆ្នាំ​ទៅមួយ​ឆ្នាំ​ដូច​សព្វ​ថ្ងៃ​នេះក៏​ដោយ ​ក៏មាន​ជួប​ប្រទះ​នឹង​ឧបសគ្គ​ច្រើនដែរ ​គឺឧបសគ្គ​និង​ជោគជ័យ​ហាក់​បាន​ដើរ​ទន្ទឹម​គ្នា ​តែនៅទី​បំផុត​យើង​បាន​ត្រួស​ត្រាយ​រក​ច្រក​ចេញ​បាន​ ហើយ​ទទួល​បាន​លទ្ធផល​ល្អ​ផង​ដែរ។ ឆ្លៀត​ក្នុង​ឱកាស​នៃ​កិច្ច​ប្រជុំ​បូក​សរុប​ការងារ​អប់រំ​ដំណាច់​ឆ្នាំ​សិក្សា និងតម្រង់ទិសការងារអប់រំសម្រាប់ឆ្នាំសិក្សាថ្មី២០១៧-២០១៨​ ដែល​ធ្វើ​ឡើង​ក្នុង​ថ្ងៃ​គម្រប់​ខួប​លើក​ទី១២​ នៃ​សាលារៀន ​អន្តរទ្វីប អាមេរិកាំង ផង ខណៈពេលនោះក៏មានសំណួរ សំណូមពរឆ្លើយតបទៅដល់លោកគ្រូ និងអ្នកគ្រូ ហើយ​លើក​ទឹក​ចិត្ត​ដល់​គណៈកម្មការ និងបុគ្គលិកសិក្សាដែល​បាន​ខិត​ខំ ​ពុះពារ ក្នុង​ការ​ចូល​រួម​ជ្រោម​ជ្រែង​ផលិត​ធន​ធាន​មនុស្ស​ប្រកប​ដោយ​គុណភាព​ផង​នៅ​ចុង​បញ្ចប់​នៃ​កិច្ច​ប្រជុំ​នោះ ​ក៏មាន​ផង​ដែរ​នូវ​ការ​ប្រគល់​បណ្ណសរសើរ និងថវិកា​មួយ​ចំនួន​ដល់​គ្រូឆ្នើម រួមទាំង​ការ​ពិសា​អាហារ​សាមគ្គីរួមគ្នា នៅភោជនីយដ្ឋានទន្លេបាសាក់ពីរផងដែរ៕


អត្ថបទដកស្រង់សារព័ត៌មាន ឌិ អ៊ីនធ័រខន​ រ៉ូស្ទ័រ

No Comments

Post A Comment

Back to Top