
19 ៧ ការប្រឡងឆមាសលើកទី២ សម្រាប់សិស្សានុសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ ឆ្នាំសិក្សា២០១៨-២០១៩
ការប្រឡងឆមាសលើកទី២ ថ្នាក់ទី៩ និងទី១២ សម័យប្រឡង ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩។ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បានចាប់ផ្តើមដំណើរការប្រឡងឆមាសលើកទី២ សម្រាប់ប្អូនៗសិស្សានុសិស្សថ្នាក់ទី៩ និងទី១២ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩។ ការប្រឡងឆមាសទី២ នេះធ្វើតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ហើយការប្រឡងឆមាសនេះប្រព្រឹត្តិទៅដោយរលូន និងនៅក្នុងបន្ទប់នីមួយៗ។ ក្នុងអំឡុងពេលនៃការប្រឡង អនុរក្សមានការតឹងតែង និងហ្មត់ចត់ចំពោះបេក្ខជន មិនអនុញ្ញាតឱ្យបេក្ខជនចម្លង ឬបើកឯកសារមើល និងប្រើគ្រឿងអេឡិចត្រូនិចឡើយ ហើយជាពិសេសបេក្ខជននីមួយៗគោរពវិន័យ និងបទបញ្ជាសាលាបានយ៉ាងល្អ។
ការប្រឡងឆមាសលើកទី២ សម្រាប់សិស្សានុសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ ឆ្នាំសិក្សា២០១៨-២០១៩
Sorry, the comment form is closed at this time.