ការ​បង្រៀន​ថ្នាក់​និទស្សន៍​ មុខវិជ្ជា​គណិតវិទ្យា​ ថ្នាក់​ទី១២​ ដោយ​លោកគ្រូ​ ប៉ែន​ សុ​ភក្តិ​

ការ​បង្រៀន​ថ្នាក់​និទស្សន៍​ មុខវិជ្ជា​គណិតវិទ្យា​ ថ្នាក់​ទី១២​ ដោយ​លោកគ្រូ​ ប៉ែន​ សុ​ភក្តិ​

កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ​ បានធ្វើការបង្រៀនថ្នាក់និទស្សន៍ មុខវិជ្ជាគណិតវិទ្យា ថ្នាក់ទី១២ បង្រៀនដោយលោកគ្រូ  ប៉ែន សុភក្តិ​។ ការបង្រៀនថ្នាក់និទ្សន៍ បានប្រព្រឹត្តទៅនៅវេលាម៉ោង ២:០០នាទី ដល់ម៉ោង ៤:០០នាទី បន្ទប់ AIS-CA ៤១៧។ កម្មវិធីខាងលើនេះ មានការចូលរួមពី លោកស្រី គាក ម៉ាណែត ចាងហ្វាងរងមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ ព្រមទាំងលោកគ្រូ អ្នកគ្រូ ជាច្រើនរូបផ្សេងទៀត។ តាមការបញ្ជាក់ពី​លោកគ្រូ  ប៉ែន សុភក្តិ គោលបំណងនៃការបង្រៀនថ្នាក់និទស្សន៍ ដើម្បីចែករំលែកអំពីវិធីសាស្រ្តក្នុងការបង្រៀន និងតិចនិចផ្សេងៗដែលលោកគ្រូ អ្នកគ្រូអាចប្រើប្រាស់បានដើម្បីធ្វើឱ្យសិស្សងាយយល់ និងឆាប់ចាប់បានមេរៀន ជាពិសេសសិស្សថ្នាក់ទី១២ដែលត្រូវជាឆ្នាំចុងក្រោយ និងសំខាន់បំផុត។ កំឡុងពេលនៃការបង្រៀនថ្នាក់និទស្សន៍ លោកគ្រូ អ្នកគ្រូមានឱកាសសួរសំនួរ និងដោះស្រាយនូវចម្ងល់នានា ដែលខ្លួនមាន ជាយាន្តសម្រាប់ជាគន្លឹះក្នុងការបង្រៀនរបស់ខ្លួន។

មើលរូបភាពផ្សេងទៀត៖

No Comments

Sorry, the comment form is closed at this time.

Back to Top