ការអភិវឌ្ឍរបស់កុមារតាមរយៈការលេង

ការអភិវឌ្ឍរបស់កុមារតាមរយៈការលេង

អត្ថបទព័ត៌មានស្តីពីការអប់រំ និងការកម្សាន្ត
ក្រោមប្រធានបទ “ការអភិវឌ្ឍរបស់កុមារតាមរយៈការលេង”
អត្ថបទដកស្រង់ដោយ : លុក វណ្ណារុណ
#MJQE#AmericanInterconSchool

ការលេងគឺជាវិធីធម្មជាតិ និងរីករាយសម្រាប់កុមារ ក្នុងការរក្សាភាពរីករាយ និងការរស់នៅបានល្អ។ ការលេង ដោយសេរីជួយដល់ការអភិវឌ្ឍសុខភាពរបស់កុមារ និងយុវជន។ ដើម្បីមានសុខភាពផ្លូវកាយ និងផ្លូវចិត្តល្អ និងបទពិសោធជីវិត ពួកគេត្រូវការឱកាសលេងដែលគ្មានរចនាសម្ព័ន្ធផ្សេងៗពីពេលកុមារភាពដល់ពួកគេជាក្មេងជំទង់។

១. ការលេងដោយសេរី :
ការលេងដែលត្រូវបានជ្រើសរើសគឺនៅពេលដែលកុមារសម្រេចចិត្ត និងគ្រប់គ្រងការលេងរបស់ពួកគេតាមសភាវគតិ ការស្រមើស្រមៃ និងចំណាប់អារម្មណ៍របស់ពួកគេផ្ទាល់។ ការលេងដែលបានជ្រើសរើសដោយសេរី ធ្វើឱ្យប្រសើរឡើងនូវសុខភាព និងការអភិវឌ្ឍរបស់កុមារ។

២. ហេតុអ្វីបានជាការលេងមានសារៈសំខាន់ :
ការលេងធ្វើឱ្យប្រសើរឡើងនូវការយល់ដឹង ផ្លូវកាយ សង្គម និងផ្លូវចិត្តរបស់កុមារ និងមនុស្សវ័យក្មេង។ តាម រយៈការលេង កុមាររៀនអំពីពិភពលោក និងខ្លួនឯង។ ពួកគេក៏រៀនជំនាញដែលពួកគេត្រូវការសម្រាប់ការសិក្សា ការងារ និងទំនាក់ទំនងដូចជា៖
• ទំនុកចិត្ត
• ការគោរពខ្លួនឯង
• ភាពធន់
• អន្តរកម្ម
• ជំនាញសង្គម
• ឯករាជ្យ
• ការចង់ដឹងចង់ឃើញ
• ទប់ទល់នឹងស្ថានភាពលំបាក

៣. អភិវឌ្ឍសុខភាពរាងកាយតាមរយៈការលេង :
ការលេងដោយប្រើប្រាស់រាងកាយដូចជា ការរត់ ការរំលង និងការជិះកង់ជួយឱ្យកុមារមានការអភិវឌ្ឍ៖
• កាយសម្បទាល្អ
• ភាពរហ័សរហួន
• ភាពធន់
• ការសម្របសម្រួល
• តុល្យភាព

៤. អភិវឌ្ឍជំនាញសង្គមតាមរយៈការលេង :
ការលេងអាចជួយកុមារអភិវឌ្ឍជំនាញសង្គមរបស់ពួកគេជាមួយអ្នកដទៃតាមរយៈការស្តាប់ ការយកចិត្តទុក ដាក់ និងការចែករំលែកបទពិសោធនៃការលេង ហើយវាក៏អាចជួយកុមារស្វែងយល់ពីអារម្មណ៍របស់ពួកគេ អភិវឌ្ឍវិន័យខ្លួនឯង រៀនពីរបៀបបង្ហាញខ្លួនឯង និងចេះប្រើប្រាស់អារម្មណ៍នៃជីវិត។

៥. តាមរយៈការលេងសើចជាមួយឪពុកម្តាយ :
ឪពុកម្តាយអាចភ្ជាប់ទំនាក់ទំនងយ៉ាងពេញលេញជាមួយកូនៗរបស់ពួកគេ និងមានភាពសប្បាយរីករាយ។ ឪពុកម្តាយ ឬអ្នកថែទាំអាចគាំទ្រ និងចូលរួមក្នុងសកម្មភាពលេងរបស់កូនពួក។ វាពិតជាសំខាន់ណាស់ដែលឪពុកម្តាយផ្តល់ពេលវេលា សេរីភាព និងជម្រើសសម្រាប់កូនៗ។

៦. ការប្រកួតប្រជែង :
ជារឿយៗក្មេងៗចង់បង្កើតការប្រកួតប្រជែង កុមារសាកល្បងខ្លួនឯង និងស្វែងរកដែនកំណត់របស់ពួកគេ ផ្ទាល់។ ពួកគេរៀនពីរបៀបដោះស្រាយហានិភ័យតាមរយៈការលេង ហើយអាចប្រើជំនាញដូចគ្នាទាំងនេះនៅពេលក្រោយក្នុងជីវិត។ ឪពុកម្តាយគួរតែលើកទឹកចិត្តកូន បង្រៀនពួកគេនូវជំនាញជាមូលដ្ឋានរួមមាន ជិះកង់ ហែលទឹក សុវត្ថិភាពនៅពេលឆ្លងថ្នល់។ ព្យាយាមឱ្យកុមាររៀនពីកំហុស និងជឿជាក់លើខ្លួនឯង ព្រមទាំងពន្យល់កុមារឱ្យយល់ពីព្រំដែននៃការលេងរបស់ពួកគេ។

៧. ការលេង និងបច្ចេកវិទ្យាឌីជីថល :
មាតាបិតាគួរតែមានការកំណត់រយៈពេលណាមួយឱ្យបានត្រឹមត្រូវក្នុងការប្រើប្រាស់ឧបករណ៍លេងឌីជីថល។ពេលញុំាអាហារ ពេលនៅខាងក្រៅ និងមុនពេលចូលគេង មាតាបិតាមិនគួរអនុញ្ញាតឱ្យកូនៗប្រើប្រាស់ឧបករណ៍ទាំងនេះទេ មាតាបិតាគួរតែនាំកូនៗឱ្យអានសៀវភៅ ឬលេងល្បែងជាមួយគ្នា។

 

 

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://www.nidirect.gov.uk/articles/how-play-helps-childrens-development#toc-2

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង