ការសម្រេចចិត្តរើសមុខជំនាញអាជីព

ការសម្រេចចិត្តរើសមុខជំនាញអាជីព

អត្ថបទព័ត៌មានស្តីពីការអប់រំ ក្រោមប្រធានបទ “ការសម្រេចចិត្តរើសមុខជំនាញអាជីព”
អត្ថបទដកស្រង់ដោយ : រឿង សុភាព
#MJQE#AmericanInterconSchool

ជាធម្មតាមនុស្សម្នាក់ៗតែងតែមានក្តីស្រមៃផ្សេងៗគ្នា អ្នកខ្លះមានបំណងចង់ក្លាយវេជ្ជបណ្ឌិត មេធាវី គ្រូបង្រៀន ឬអ្នកអប់រំ វិស្វករ… និងចង់មានអនគតដ៏ភ្លឺត្រចះត្រចង ហើយអ្នកខ្លះទៀតចង់ក្លាយខ្លួនជាស្ថាបនិកនៃអាជីវកម្មដ៏ជោគជ័យមួយ។ តែមុនឈានទៅដល់ចំណុចនេះ ម្នាក់ៗត្រូវធ្វើសេចក្តីសម្រេចចិត្តដ៏ធំមួយក្នុងជីវិត គឺការរើសមុខជំនាញនៅសាកលវិទ្យាណាមួយដែលខ្លូនចូលចិត្ត និងត្រូវការ ហើយបើយើងបានគិតអំពីវាច្បាស់លាស់មុននោះ ការសម្រេចចិត្តនឹងធ្វើឱ្យយើងរើសបានសាកលវិទ្យាល័យមួយ ឬមុខជំនាញដែលប្អូនៗចូលចិត្ត។

តើមានអ្វីខ្លះដែលបានទាក់ទាញចំណាប់អារម្មណ៍យើង? ប្រសិនបើយើងបានសម្រេចចិត្តជ្រើសរើសអ្វីមួយជាក់លាក់រួចហើយ យើងចាំបាច់ត្រូវសិក្សាមុខជំនាញនោះឱ្យបានហ្មត់ចត់ ច្បាស់លាស់ ហើយត្រូវតាមចំណូលចិត្តរបស់យើង? សូមគិតឱ្យបានហ្មត់ចត់ នឹងសួរខ្លួនឯងថា តើយើងពិតជាស្រលាញ់ និងត្រូវតាមបំណងប្រាថ្នា។ យើងមិនអាចរើសជំនាញមួយជីវិតរបស់យើងតាមមិត្តភក្តិ ឬតាមការអូសទាញណាមួយនោះទេ យើងក៏មិនអាចបង្ខំខ្លួនឯងឱ្យសិក្សាប្រធានបទ ដែលយើងមិនចូលចិត្តក្នុងរយៈពេលបីបួនឆ្នាំ ឬច្រើនជាងនេះជាមួយនឹងអាជីពមួយដែលនៅចុងទីបំផុត យើងខ្លួនឯងត្រូវបញ្ចប់វា ឬយើងមិនអាចបន្តធ្វើអ្វីដែលយើងមិនចូលចិត្ត ដែលជាហេតុធ្វើមិនឱ្យយើងទទួលបានជោជ័យនោះទេ។ អ្នកខ្លះមានសំណាងណាស់ដែលដឹងពីមុខវិជ្ជាដែលខ្លួនស្រឡាញ់យ៉ាងឆាប់រហ័ស ឬអ្នកប្រហែលជាត្រូវគិតឱ្យខ្លាំងអំពីប្រធានបទអ្វីដែលកំពុងរុញអ្នកចេញ ឬទាញអ្នកចូល។ ក្នុងករណីបែបនេះ អ្នកត្រូវតែគិតពិចារណាអំពីប្រធានបទអ្វីដែលអ្នកពិតជាចូលចិត្ត? ដើម្បីជាជំនួយដល់ស្មារតី សូមចូលរួមវគ្គសិក្សាមួយចំនួនស្តីពីអាជីពនៅពេលអនាគត ហ៊ានណាត់ជួបជាមួយអ្នកប្រឹក្សាអាជីពនៅវិទ្យាល័យរបស់អ្នកនិយាយអំពីចំណងចំណូលចិត្តរបស់ខ្លួន និងផែនការនៅពេលអនាគត ចូលរួមការងារស្ម័គ្រចិត្ត ការងារសង្គម នោះអ្នកនឹងស្គាល់ខ្លួនឯងកាន់តែច្បាស់៕

 

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង