ការលេងល្បែងប្រជាប្រិយខ្មែរ សម្រាប់សិស្សានុសិស្ស

ការលេងល្បែងប្រជាប្រិយខ្មែរ សម្រាប់សិស្សានុសិស្ស

នៅថ្ងៃចន្ទ និងថ្ងៃអង្គារ ទី១១ និងទី១២ ខែមេសា ឆ្នាំ២០២២ សាលារៀន អន្តរទ្វីប អាមេរិកាំងសាខាចាក់អង្រែ មានការបំផុសឱ្យលេងល្បែងប្រជាប្រិយ សម្រាប់សិស្សានុសិស្សទាំងអស់ក្នុងឱកាសអបអរសាទរមុនថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។ ការចូលរួមលេងល្បែងប្រជា ប្រិយ គឺមានគោលបំណងធំៗបីយ៉ាង៖

១.ដើម្បីឱ្យសិស្សានុសិស្សមានអារម្មណ៍សប្បាយរីករាយបំបាត់ទុក្ខកង្វល់ បំបាត់ភាពតានតឹងដែលមានក្នុងការសិក្សានៅក្នុងថ្នាក់កន្លងមក។ ដែលជាសកម្មភាពសប្បាយរីករាយក្នុងការចូលរួមសហការគ្នា មានទំនាក់ទំនងល្អជាមួយគ្នា ចេះជួយគ្នា បង្ហាញពីភាពសាមគ្គីគ្នា ស្រឡាញ់គ្នា។

២.ការដែលនាំសិស្សានុសិស្សលេងល្បែងប្រជាប្រិយនេះគឺចង់ឱ្យពួកគេស្គាល់ប្រភេទល្បែងប្រជា

ប្រិយ និងឈ្មោះល្បែងប្រជាប្រិយដែលកូនខ្មែរ និងប្រជាពលរដ្ឋខ្មែរបានលេងកម្សាន្តជារៀងរាល់ឆ្នាំនៅមុនថ្ងៃចូលឆ្នាំថ្មី រហូតដល់ថ្ងៃចូលឆ្នាំថ្មីមកដល់ ចំពោះល្បែងប្រជាប្រិយខ្មែរមានដូចជា។ល្បែងចោលឈូង លាក់កន្សែង ទាញព្រ័ត្រ បោះអង្គញ់ ដណ្តើមស្លឹកឈើ ស្តេចចង់ ពង្រាត់កូនក្រមុំ រាំវង់។ល។

៣.ដើម្បីបណ្តុះឱ្យសិស្សានុសិស្ស ឬប្អូនៗជំនាន់ក្រោយឱ្យចេះស្រឡាញ់ ចេះថែរក្សាវប្បធម៌ដ៍ល្អផូរផង់ និងរួសរវើករបស់ខ្មែរយើងឱ្យបានគង់វង្សជានិច្ចនិរន្តន៍។

មើលរូបភាពផ្សេងទៀត៖

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង