ការលើកតម្កើងវប្បធម៌ស្រាវជ្រាវឱ្យកាន់តែប្រសើរឡើងនៅក្នុងប្រទេសកម្ពុជា

ការលើកតម្កើងវប្បធម៌ស្រាវជ្រាវឱ្យកាន់តែប្រសើរឡើងនៅក្នុងប្រទេសកម្ពុជា

អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងការអប់រំ
ក្រោមប្រធានបទ “ការលើកតម្កើងវប្បធម៌ស្រាវជ្រាវឱ្យកាន់តែប្រសើរឡើងនៅក្នុងប្រទេសកម្ពុជា”
អត្ថបទដកស្រង់ដោយ : ឃី គឹមស្រៀ
#MJQE#AmericanInterconSchool

ការបង្កើតវប្បធម៌ស្រាវជ្រាវទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់ស្រទាប់នៃសង្គម រួមទាំងរដ្ឋាភិបាល វិស័យឯកជន ដៃគូអភិវឌ្ឍន៍ សហគមន៍ ស្ថាប័ន និងបុគ្គល ដោយយោងទៅតាមអត្ថបទស្រាវជ្រាវរបស់លោក ហេង (Heng, 2020) ដែលគាត់បានសរសេរឡើងនៅក្នុងឆ្នាំ២០២០។

អ្នកស្រាវជ្រាវទាំងនេះចាំបាច់បំពេញតួនាទីរបស់ពួកគេ និងធ្វើការរួមគ្នា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ វប្បធម៌ស្រាវជ្រាវដ៏មានប្រសិទ្ធភាពមួយនៅក្នុងប្រទេសកម្ពុជា។ ដូចដែរ លោក យូលេស (Yolles, 2019) បានអះអាងថា បើគ្មានវប្បធម៌ផ្ទាល់ខ្លួនរបស់យើងទេ វានឹងមិនមានការអភិវឌ្ឍទេ។ មានន័យថា បើគ្មាន វប្បធម៌ស្រាវជ្រាវ ក៏គ្មានការអភិវឌ្ឍកិច្ចការស្រាវជ្រាវដែរ។ វប្បធម៌ស្រាវជ្រាវ គឺជាលក្ខខណ្ឌមួយដែលត្រូវបានកំណត់ទុកជាមុន ដើម្បីអភិវឌ្ឍន៍ដល់ការស្រាវជ្រាវ ហើយការអភិវឌ្ឍត្រូវការចំណេះដឹងវប្បធម៌ និងសមត្ថភាពក្នុងការប្រមូលផ្តុំចំណេះដឹង។

ដំណើរការនៃការជំរុញវប្បធម៌ស្រាវជ្រាវដ៏រឹងមាំ ទាមទារការខិតខំប្រឹងប្រែងរួមគ្នា ការប្តេជ្ញាចិត្តពិតប្រាកដ ចក្ខុវិស័យច្បាស់លាស់ និងសូម្បីតែការផ្លាស់ប្តូរផ្នត់គំនិតនៅគ្រប់កម្រិតនៃសង្គម រួមទាំងកម្រិតជាតិ ស្ថាប័ន និងបុគ្គល។ ដូច្នេះ ការយកចិត្តទុកដាក់លើគោលនយោបាយ និងការសហការគ្នាលើទិដ្ឋភាពផ្សេងៗគ្នានៅក្នុងសង្គម គឺចាំបាច់ដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗចំនួនបួន៖ កង្វះវប្បធម៌ស្រាវជ្រាវដ៏រស់រវើក កង្វះអ្នកប្រឹក្សាស្រាវជ្រាវដែលមានសមត្ថភាព និងឆន្ទៈ កង្វះឯកសារ ឬអត្ថបទស្រាវជ្រាវនៅក្នុងស្រុក និងកង្វះការគាំទ្រផ្នែកហិរញ្ញវត្ថុ និងការបង្កើនការលើកទឹកតាមរយ:ការលើកសរសើរនូវចំនុចវិជ្ជមាន។

នៅកម្ពុជា វប្បធម៌ស្រាវជ្រាវនៅតែមិនទាន់មានការអភិវឌ្ឍនៅឡើយ បើទោះជាការវិវឌ្ឍថ្មីៗបានបង្ហាញក្តីសង្ឃឹមថ្មីសម្រាប់ការអភិវឌ្ឍ ការស្រាវជ្រាវ និងការបោះពុម្ពផ្សាយក៏ដោយ។ យើងជឿជាក់ថា គ្មានការអភិវឌ្ឍការស្រាវជ្រាវដោយគ្មានវប្បធម៌ស្រាវជ្រាវខ្លាំងនោះទេ ដូច្នេះជំហានដំបូងគឺត្រូវអភិវឌ្ឍវប្បធម៌ និងប្រព័ន្ធស្រាវជ្រាវជាមុនសិន។ ភាគច្រើន បើមិនច្រើនទេ និស្សិតកម្ពុជាចាប់ផ្តើមសិក្សាស្រាវជ្រាវតែពេលពួកគេរៀននៅឧត្តមសិក្សាប៉ុណ្ណោះ។ វគ្គសិក្សាស្រាវជ្រាវធ្ងន់ធ្ងរណាមួយមិនត្រូវបានផ្តល់ជូនមុនពេលនិស្សិតឈានដល់ឆ្នាំទី៣ នៃកម្មវិធីសិក្សាកម្រិតថ្នាក់បរិញ្ញាបត្ររបស់ពួកគេ ហើយជាទូទៅពួកគេសិក្សាវាត្រឹមតែមួយ ឬពីរឆមាសតែប៉ុណ្ណោះ។ មានមនុស្សតិចណាស់ដែលបន្តធ្វើការស្រាវជ្រាវជាក់ស្តែងក្នុងឆ្នាំចុងក្រោយដែលជាឆ្នាំបញ្ចប់ថ្នាក់កម្រិតបរិញ្ញាបត្ររបស់ពួកគេ ដើម្បីបំពេញនូវតម្រូវការនៃកម្មវិធីសញ្ញាបត្ររបស់ពួកគេ។

ទន្ទឹមនឹងនេះដែរ ក្នុងករណីលើកលែងមួយចំនួន និស្សិតជាច្រើនដែលបន្តការសិក្សាថ្នាក់អនុបណ្ឌិត ឬថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចូលចិត្តរើសយកកម្មវិធីសិក្សាដែលមិនតម្រូវឱ្យមានការសរសេរនិក្ខេបបទស្រាវជ្រាវ ដើម្បីបំពេញតម្រូវការសម្រាប់ការបញ្ចប់ការសិក្សា ជាជាងកម្មវិធីដែលតម្រូវឱ្យនិស្សិតសរសេរនូវនិក្ខេបបទស្រាវជ្រាវ (ឧទាហរណ៍ ការសរសេររបាយការណ៍ស្រាវជ្រាវ ឬនិក្ខេបបទជាដើម)។ និស្សិតមួយចំនួនដែលមានបំណងចង់សរសេរនិក្ខេបបទស្រាវជ្រាវ អាចនឹងប្រឈមនឹងផលលំបាក ជាពិសេសនៅពេលដែលពួកគាត់តម្រូវឱ្យចេះទាញយកនូវអត្ថបទស្រាវជ្រាវ ដើម្បីយកអាន វិភាគ មុននឹងសរសេរ ដោយសារមិនមានអ្នកប្រឹក្សាស្រាវជ្រាវដែលអាច ឬមានឆន្ទៈណែនាំពួកគេ។ សាស្ត្រាចារ្យខ្លះមានការស្ទាក់ស្ទើរក្នុងការត្រួតពិនិត្យនិស្សិតស្រាវជ្រាវ ពីព្រោះពួកគេខ្លួនឯងខ្វះបទពិសោធស្រាវជ្រាវ។ ដើម្បីដោះស្រាយបញ្ហាទាំងនេះ យើងគួរស្វែងយល់ចម្លើយទៅនឹងសំណួរទាំងនេះ “តើអ្វីជាហេតុផល ឬអត្ថប្រយោជន៍នៃការធ្វើការស្រាវជ្រាវ?” និង “តើអ្វីជាការជំរុញដោយការលើកសរសើរ និងការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ធ្វើការស្រាវជ្រាវឱ្យបានគ្រប់គ្រាន់ និងគុណភាពខ្ពស់?”

ចំពោះសកម្មភាពស្រាវជ្រាវក្នុងកម្រិតថ្នាក់បណ្ឌិត អាចនឹងមានការព្រួយបារម្ភដោយនិស្សិតជាច្រើនដែលបញ្ចប់ថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យក្នុងស្រុកមួយចំនួន មិនអាចសរសេរអត្ថបទ ឬធ្វើនិក្ខេបបទស្រាវជ្រាវប្រកបដោយគុណភាព ដោយសារខ្វះជំនាញក្នុងការស្រាវជ្រាវ និងសរសេរ និងខ្វះទម្លាប់ក្នុងការសរសេរជាភាសាផ្លូវការ។ និស្សិតថ្នាក់បណ្ឌិត និងនិស្សិតបញ្ចប់ការសិក្សាទាំងនេះ គឺជាក្តីសង្ឃឹមសម្រាប់ការអភិវឌ្ឍនូវវប្បធម៌ស្រាវជ្រាវដ៏រស់រវើកនៅក្នុងប្រទេសកម្ពុជា។ ទោះយ៉ាងណាក៏ដោយ ដោយសារមនុស្សជាច្រើនមិនអាចធ្វើការស្រាវជ្រាវ និងបោះពុម្ពផ្សាយក្នុងកាសែតក្នុងស្រុក ឬអន្តរជាតិ កត្តានេះក៏អាចមានផលប៉ះពាល់ដល់ការបោះពុម្ពផ្សាយផងដែរ។ ទស្សនវិស័យសម្រាប់ការអភិវឌ្ឍការស្រាវជ្រាវនៅក្នុងប្រទេសនៅមានកម្រិតខ្លាំងណាស់ ហើយយើងគួរកត់សម្គាល់ម្តងទៀតថា បើគ្មានវប្បធម៌ស្រាវជ្រាវផ្ទាល់ខ្លួនទេ វាគ្មានការអភិវឌ្ឍនូវការស្រាវជ្រាវពិតប្រាកដនោះទេ។

ចំពោះចំណាប់អារម្មណ៍របស់និសិ្សតមួយចំនួនទៅលើការស្រាវជ្រាវនៅមានកម្រិតនៅឡើយ រួមទាំងវប្បធម៌ស្រាវជ្រាវដែលមិនទាន់មានការអភិវឌ្ឍ កង្វះកន្លែងបោះពុម្ពផ្សាយក្នុងស្រុកដូចជា ទស្សនាវដ្តីដែលបានរឹតត្បិតដល់ការអភិវឌ្ឍនៃការស្រាវជ្រាវសិក្សាទូទៅនៅប្រទេសកម្ពុជា។ ការវិភាគរបស់យើង នៅលើគេហទំព័រនៃសាកលវិទ្យាល័យនានាក្នុងប្រទេសកម្ពុជាបានបង្ហាញថា មានតែសាកលវិទ្យាល័យមួយចំនួនប៉ុណ្ណោះ ដូចជាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យកម្ពុជា ដែលជាអ្នកទទួលព័ត៌មាន ដោយមានការបើកចំហសម្រាប់ការដាក់ស្នើសុំ។ ជាក់ស្តែង ពួកយើងត្រូវការការបង្កើតកន្លែងបោះពុម្ពផ្សាយក្នុងស្រុកបន្ថែមទៀត ហើយលើសពីនេះ គឺរាល់វគ្គសិក្សាសម្រាប់ថ្នាក់អនុបណ្ឌិត ឬថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ តម្រូវឱ្យមានអ្នកប្រឹក្សាស្រាវជ្រាវដែលមានសមត្ថភាពខ្ពស់ ដើម្បីបណ្តុះបណ្តាលនិស្សិត ក៏ដូចជាចែករំលែកនូវចំណេះដឹង ឬជំនាញក្នុងការស្រាវជ្រាវ។ ការអនុវត្តបែបនេះ គឺដើម្បីជំរុញដល់វប្បធម៌នៃការស្រាវជ្រាវ រួមទាំងការសរសេរ ការចែករំលែកចំណេះដឹង និងការស្រាវជ្រាវ និងការបោះពុម្ពផ្សាយឱ្យកាន់តែល្អប្រសើរឡើង។

អត្ថបទដកស្រង់ និងបកប្រែចេញពី៖
https://cambodianess.com/article/nurturing-a-strong-research-culture-in-cambodia-the-role-of-a-home-grown-research-culture
https://www.researchgate.net/publication/346557371_Stakeholder_Collaboration_The_Key_to_Promoting_Academic_Research_in_Cambodia
Yolles, Maurice (2019). The socio-cultural dynamics of development: Part 2 The Cultural Basis of Political Evolution. Kybernetes, 49 (7), 1837–1869. doi:10.1108/k-02-2019-0084
Heng, Kimhong (2020). Cambodia must prioritize education and research to realize its vision: The University of Queensland

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង