
06 ៥ ការប្រឡងពាក់កណ្តាលឆមាសទី២ ថ្នាក់ក្រោមមត្តេយ្យ មត្តេយ្យ ដល់ថ្នាក់ទី១២
ការប្រឡងត្រូវបានរៀបចំឡើងតាមការណែនាំរបស់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ដោយរៀបចំតាមបែបបច្ចេកទេសរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង ដើម្បីធ្វើតេស្តសមត្ថភាពសិក្សារបស់ សិស្សានុសិស្ស និងវាស់ស្ទង់ពីកម្រិតចំណេះដឹងដែលទទួលបានពីការសិក្សាកន្លងមក។ កាលពីថ្ងៃទី០៦ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ ថ្នាក់ក្រោមមត្តេយ្យ មត្តេយ្យ ដល់ថ្នាក់ទី៦ និងថ្ងៃទី០៦ ដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ នេះ ថ្នាក់ទី៧ ដល់ថ្នាក់ទី១២ កំពុងប្រឡងពាក់កណ្តាលឆមាសទី២ ឆ្នាំសិក្សា២០១៨-២០១៩ នៅតាមអគារសិក្សាដោយភាពតឹងរ៉ឹងបំផុត។ នៅតាមបន្ទប់ប្រឡង មានគណៈកម្មការអនុរក្សចំនួន២រូប ត្រួតពិនិត្យការប្រឡង និងនៅតាមជាន់នៃបន្ទប់ប្រឡងមានគណៈកម្មការអប្បមាទ រួមទាំងមានការតាមដានយ៉ាងម៉ត់ចត់ពីសំណាក់គណៈកម្មការរៀបចំការប្រឡង។ សិស្សានុសិស្សបានខិតខំយ៉ាងយកចិត្តទុកដាក់ប្រឡងលើវិញ្ញាសារបស់ខ្លួននឹងពោរពេញដោយក្តីសង្ឃឹម និងទន្ទឹងរង់ចាំមើលលទ្ធផលប្រឡងរបស់ខ្លួន។ ការប្រឡងប្រព្រឹត្តទៅយ៉ាងល្អសិស្សានុសិស្សគ្រប់កម្រិតថ្នាក់បានគោរពនូវបញ្ញាត្តិក្នុងពេលប្រឡងបានយ៉ាងខ្ជាប់ខ្ជួន។ សិស្សានុសិស្សបានប្រឹងប្រែងប្រឡងតាមសមត្ថភាព តាមចំណេះដឹងរៀងៗខ្លួន។
Sorry, the comment form is closed at this time.