
05 ៥ ការប្រឡងពាក់កណ្ដាលឆមាសទី២ សម្រាប់សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យ ដល់ថ្នាក់ទី៦
កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ ថ្នាក់ក្រោមមត្តេយ្យ ដល់ថ្នាក់ទី៦ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ទាំង៦សាខា បានរៀបចំការប្រឡងពាក់កណ្ដាលឆមាសលើកទី២ សម្រាប់ឆ្នាំសិក្សា២០២១-២០២២ តាមសាខារៀងៗខ្លួន។ កម្មវិធីប្រឡងពាក់កណ្ដាលឆមាសទី២ ប្រព្រឹត្តទៅចំនួនបីថ្ងៃ គិតចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២។ តាមរយៈការប្រឡង សិស្សានុសិស្សអាចវាស់ស្ទង់សមត្ថភាពរបស់ពួកគាត់ ដើម្បីដឹងពីភាពខ្លាំង និងភាពខ្សោយរបស់ខ្លួន សម្រាប់ឱ្យលោកគ្រូ អ្នកគ្រូជួយជំរុញបន្ថែមនូវចំនុចខ្វះខាត។
Sorry, the comment form is closed at this time.