ការប្រឡងពាក់កណ្ដាលឆមាសទី២ សម្រាប់សិស្សានុសិស្សថ្នាក់ទី៧ ដល់ថ្នាក់ទី១២

ការប្រឡងពាក់កណ្ដាលឆមាសទី២ សម្រាប់សិស្សានុសិស្សថ្នាក់ទី៧ ដល់ថ្នាក់ទី១២

កាលពីថ្ងៃទី១៦ ដល់ទី១៨ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ សិស្សានុសិស្សថ្នាក់ទី៧ ដល់ថ្នាក់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បានរៀបចំការប្រឡងពាក់កណ្តាលឆមាសលើកទី២ ឆ្នាំសិក្សា២០២១-២០២២ នៅតាមបន្ទប់សិក្សារៀងៗខ្លួន។ ដំណើរការនៃការប្រឡងប្រពិត្តទៅដោយភាពហ្មត់ចត់ តឹងរ៉ឹង និងសុក្រឹតបំផុត។ តាមបន្ទប់ប្រឡងនីមួយៗមានគណៈកម្មការអនុរក្សចំនួន០២រូប ហើយមានគណៈកម្មការ និងអប្បមាទ ព្រមទាំងមានការតាមដានយ៉ាងហ្មត់ចត់ពីសំណាក់គណៈកម្មការរៀបចំការប្រឡងផងដែរ។ ការប្រឡងត្រូវបានរៀបចំឡើងតាមការណែនាំរបស់មន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ដោយរៀបចំតាមបែបបច្ចេកទេសរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង ហើយធ្វើ ឡើងដើម្បីតេស្តសមត្ថភាពសិក្សារបស់សិស្សានុសិស្ស ឬវាស់ស្ទង់ពីកម្រិតចំណេះដឹងផ្សេងៗដែល គាត់ទទួលបានពីការសិក្សាកន្លងមកជាមួយលោកគ្រូ អ្នកគ្រូនៅក្នុងថ្នាក់រៀន និងមជ្ឈដ្ឋានជុំវិញ។

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង