ការប្រឡងតែងសេចក្តី ម៉េងលី ជេ. គួច លើកទី១០ ថ្នាក់ទី៤ ដល់ទី៦

ការប្រឡងតែងសេចក្តី ម៉េងលី ជេ. គួច លើកទី១០ ថ្នាក់ទី៤ ដល់ទី៦

កាលពីថ្ងៃទី២០ ខែមេសា ឆ្នំា២០១៩ កន្លងទៅនេះ គណៈកម្មការសាលានៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បានរៀបចំការប្រឡងតែងសេចក្តី ម៉េងលី ជេ. គួច លើកទី១០។ កម្មវិធី​នេះ ត្រូវបានធ្វើឡើង​​ដើម្បីជំរុញស្មារតីសិស្សានុសិស្សឱ្យចូលចិត្តការអានសៀវភៅឱ្យបានច្រើនដើម្បីលើកកម្ពស់ស្វ័យសិក្សា លើកកម្ពស់ការអានសៀវភៅជាការកម្សាន្តផ្លូវអារម្មណ៍ ដើម្បីទទួលបានចំណេះដឹង បង្កើននូវគំនិតទូលំទូលាយ ដឹងពីព័ត៌មាននៅជុំវិញខ្លួន យល់ដឹងពីពិភពលោកបានកាន់តែច្បាស់ ហើយធ្វើឱ្យពួកគេចេះពីវិធីសាស្ត្រក្នុងការអាន ការលើកដាក់សំឡេងត្រូវតាមឃ្លាប្រយោគ និងអានបានត្រឹមត្រូវតាមអក្ខរាវិរុទ្ធ។ តាមរយៈការប្រកួតនេះបានធ្វើឱ្យសិស្សានុសិស្សបង្កើនការយកចិត្តទុកដាក់ក្នុងការសរសេរត្រូវតាមអក្ខរាវិរុទ្ធ ពូកែលើសំណេរតែងសេចក្តី សរសេរត្រូវប្រធានបទបានទូលំទូលាយ ក្បោះក្បាយល្អ និងឈានទៅរកភាពស្ទាត់ជំនាញក្នុងការតែងនិពន្ធទៀតផង ជាពិសេសគឺធ្វើឱ្យពួកគេខិតខំប្រឹងប្រែងរៀនសូត្រកាន់តែពូកែជាងមុនលើមុខវិជ្ជាភាសាខ្មែរ លើជំនាញតែងសេចក្តីដើម្បីចូលរួមលើកកម្ពស់វិស័យអក្សរសាស្រ្តជាតិរបស់យើងទាំងអស់គ្នា។

No Comments

Sorry, the comment form is closed at this time.

Back to Top