ការប្រឡងឆមាសទី១ ថ្នាក់ទី១២

ការប្រឡងឆមាសទី១ ថ្នាក់ទី១២

ការប្រឡងឆមាសទី១ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ តាមការណែនាំរបស់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ដោយ​​​រៀបចំតាមបែបបច្ចេកទេសរបស់សាលារៀន អន្តរទ្វីប​ អាមេរិកាំង ដើម្បីធ្វើតេស្តសមត្ថភាពសិក្សារបស់សិស្សានុសិស្ស និងវាស់ស្ទង់ពីកម្រិតចំណេះដឹងដែលទទួលបានពីការសិក្សាកន្លងមក។ នៅតាមបន្ទប់ប្រឡងមានគណៈកម្មការអនុរក្សចំនួន២រូបដើម្បីត្រួតពិនិត្យការប្រ​ឡង ​និងនៅតាមជាន់នៃបន្ទប់ប្រឡងមានគណៈកម្មការអប្បមាទ រួមទាំងមានការតាមដានយ៉ាងម៉ត់ចត់​ពីសំណាក់​គណៈ​កម្មការ​រៀប​ចំ​កា​រ​ប្រឡង។ សិស្សានុសិស្សបានខិតខំយ៉ាងយកចិត្តទុកដាក់ប្រឡងលើវិញ្ញាសារបស់ខ្លួននឹងពោរ​ពេញ​ដោយ​ក្តី​សង្ឃឹម និង​​​ទន្ទឹងរង់ចាំ​មើលលទ្ធផលប្រឡងរបស់ខ្លួន។ ការប្រឡងប្រព្រឹត្តទៅយ៉ាងល្អ សិស្សានុសិស្សគ្រប់កម្រិតថ្នាក់បានគោរពនូវ​បញ្ញាត្តិ​​​ក្នុងពេល​ប្រឡងបានយ៉ាងខ្ជាប់ខ្ជួន។ សិស្សានុសិស្សបានប្រឹងប្រែងប្រឡងតាមសមត្ថភាព តាមចំណេះដឹងរៀងៗខ្លួន។

No Comments

Sorry, the comment form is closed at this time.

Back to Top