ការប្រកួតអាន និងតែងអត្ថបទភាសាខ្មែរ ម៉េងលី ជេ. គួច ជុំទី២

ការប្រកួតអាន និងតែងអត្ថបទភាសាខ្មែរ ម៉េងលី ជេ. គួច ជុំទី២

​នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខា ចាក់អង្រែ បានរៀបចំការ ប្រកួតប្រជែងការអាន និងតែងអត្ថបទភាសាខ្មែរ ពានរង្វាន់ ម៉េងលី ជេ. គួច ក្នុងវគ្គជម្រុះជុំ ទី២  ចាប់ពីថ្នាក់ ទី៧ ដល់ទី១២ និងមានបេក្ខភាពចូលរួមប្រកួតមានសរុប ២២នាក់។ គោលបំណងនៃការប្រកួតនេះ គឺដើម្បីឱ្យសិស្សមានភាពក្លាហានហ៊ានបញ្ចេញសមត្ថភាពក្នុងការអានប្រកបដោយការទាក់ទាញ និងតែង អត្ថបទពោរ ពេញដោយអត្ថន័យខ្លឹមសារដោយផុសចេញពីគំនិតដ៏ទូលំទូលាយ ជាពិសេសនោះគឺចូលរួម ចំណែកលើកស្ទួយវិស័យអក្សរសាស្រ្តខ្មែរ។ មិនត្រឹមតែប៉ុណ្ណោះ គឺដើម្បីស្វែងរកបេក្ខភាពដែលនឹងឈាន ទៅដល់វគ្គផ្ដាច់ព្រ័ត្រទៀតផង។

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង