
31 ៣ ការប្រកួតអាន និងតែងអត្ថបទភាសាខ្មែរ ម៉េងលី ជេ. គួច
នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខា ចាក់អង្រែ បានរៀបចំការ ប្រកួតប្រជែងការអាន និងតែងអត្ថបទភាសាខ្មែរ ពានរង្វាន់ ម៉េងលី ជេ. គួច ក្នុងវគ្គជម្រុះជុំ ទី១ ចាប់ពីថ្នាក់ ទី៧ ដល់ទី១២។ បេក្ខភាពចូលរួមប្រកួតមានសរុប៤៤នាក់។ គោលបំណងនៃការប្រកួតនេះគឺដើម្បីឱ្យ សិស្សមានភាពក្លាហានហ៊ានបញ្ចេញសមត្ថភាពក្នុងការអានប្រកបដោយការទាក់ទាញ និងតែងអត្ថបទពោរ ពេញដោយអត្ថន័យខ្លឹមសារដោយផុសចេញពីគំនិតដ៏ទូលំទូលាយ ជាពិសេសនោះគឺចូលរួមចំណែកលើក ស្ទួយវិស័យអក្សរសាស្រ្តខ្មែរ។
Sorry, the comment form is closed at this time.