ការប្រកួតពន្យល់ពាក្យខ្មែរ ម៉េងលី ជេ.គួច លើកទី២

ការប្រកួតពន្យល់ពាក្យខ្មែរ ម៉េងលី ជេ.គួច លើកទី២

 

នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បានរៀបចំប្រកួតពន្យល់ពាក្យភាសាខ្មែរ ម៉េងលី ជេ.គួច លើកទី២ សម្រាប់សិស្សានុសិស្ស ថ្នាក់ទី៤ដល់ថ្នាក់ទី៦ សម្រាប់វគ្គទី១ និងទី២។ ការប្រកួតនេះ គឺដើម្បីស្វែងរកសិស្សដែលមានការយកចិត្តទុកដាក់ក្នុង ការសិក្សា ខិតខំប្រឹងប្រែងរៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹងទាំងឡាយដែលបានសិក្សា បញ្ចេញ ឱ្យអស់ដើម្បីប្រកួតប្រជែងស្វែងរកបេក្ខជនដែលមានសមត្ថភាព។ ជាធម្មតា ការសិក្សាត្រូវមាន ការប្រកួតប្រជែងដើម្បីវាស់ស្ទង់ពីកម្រិតសមត្ថភាព ឬចំណេះដឹងរបស់សិស្សម្នាក់ៗក្រោយពីការ សិក្សាជាមួយលោកគ្រូ អ្នកគ្រូនៅក្នុងថ្នាក់អស់មួយរយៈពេល។ មួយវិញទៀត ការប្រកួតនេះ បង្កើននូវភាពក្លាហាន ហ៊ានប្រកួតប្រជែង ជាបទពិសោធសម្រាប់ការប្រកួតប្រជែងដល់អ្នកសិក្សា នាពេលក្រោយៗ។

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង