
16 ៦ ការប្រកួតពន្យល់ពាក្យខ្មែរ ម៉េងលី ជេ.គួច លើកទី២ វគ្គផ្តាច់ព្រ័ត្រ
នៅថ្ងៃសៅរ៏ទី១១ ខែឧសភា ឆ្នាំ២០២២ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បានរៀបចំប្រកួតពន្យល់ពាក្យភាសាខ្មែរ ម៉េងលី ជេ.គួច លើកទី២ សម្រាប់សិស្សានុសិស្ស ថ្នាក់ទី៤ដល់ថ្នាក់ទី៦ សម្រាប់វគ្គផ្តាច់ព្រ័ត្រ។ ការប្រកួតនេះ គឺដើម្បីស្វែងរកសិស្សដែលមានការយកចិត្តទុកដាក់ក្នុង ការសិក្សា ខិតខំប្រឹងប្រែងរៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹងទាំងឡាយដែលបានសិក្សា បញ្ចេញ ឱ្យអស់ដើម្បីប្រកួតប្រជែងស្វែងរកបេក្ខជនដែលមានសមត្ថភាព។ លើសពីនេះទៅទៀត ការប្រកួតប្រជែងដើម្បីវាស់ស្ទង់ពីកម្រិតសមត្ថភាព ឬចំណេះដឹងរបស់សិស្សម្នាក់ៗក្រោយពីការសិក្សាជាមួយលោកគ្រូ អ្នកគ្រូនៅក្នុងថ្នាក់អស់មួយរយៈពេល។ មួយវិញទៀត ការប្រកួតនេះ បង្កើននូវភាពក្លាហាន ហ៊ានប្រកួតប្រជែង ជាបទពិសោធសម្រាប់ការប្រកួតប្រជែងដល់អ្នកសិក្សា នាពេលក្រោយៗ។
Sorry, the comment form is closed at this time.