ការប្រកួតនិទានរឿងជាភាសាអង់គ្លេសលើកទី៣ វគ្គជម្រុះ

ការប្រកួតនិទានរឿងជាភាសាអង់គ្លេសលើកទី៣ វគ្គជម្រុះ

កាលពីថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២០ សាលារៀន អន្តរទ្វីប​ អាមេរិកាំង សាខាចាក់អង្រែ បានរៀបចំកម្មវិធីការប្រកួតនិទានរឿងជាភាសាអង់គ្លេសលើកទី៣ វគ្គជម្រុះ។ នៅក្នុងការប្រកូតជម្រុះនោះដែរ មានប្អូនៗសិស្សានុសិស្សប្រមាណ ២០ នាក់បានចូលរួម ដើម្បីទទួលបានឱកាសទៅប្រកួតនៅវគ្គផ្ដាច់ព្រ័ត្ត ដែលនឹងរៀបចំឡើងនៅថ្ងៃទី ២៨ ខែមិនា ឆ្នាំ២០២០ នៅសាខាម៉ៅ សេទុង។​

គោលបំណងនៃការប្រកួតនេះ គឺចង់ឱ្យក្មេងៗស្រឡាញ់ការអាន និងចេះអានសៀវភៅល្អៗដែលចាប់ផ្តើមពីរឿងខ្លីៗមក  ហើយនៅពេលដែលពួកគាត់យល់ពីអត្ថន័យរបស់សាច់រឿង  នោះពួកគាត់អាចយល់ពីអ្វីដែលខ្លួនកំពុងធ្វើនិងអាចអភិវឌ្ឍខ្លួនឱ្យកាន់តែល្អ ។​ កម្មវិធីនេះក៏ចង់បណ្តុះឱ្យសិស្សមានភាពក្លាហានតាំងពីតូច។ យើងចង់ឱ្យសិស្សឧស្សាហ៍ព្យាយាមចូលរួមការប្រកួតរបស់សាលា  ដោយមានគោលដៅចង់ឱ្យក្មេងៗរៀនជម្នះឧបសគ្គដែលគាត់ជួបប្រទះ  ជាពិសេសគឺយកជ័យជម្នះលើភាពភ័យខ្លាចរបស់ពួកគាត់។  មិនតែប៉ុណ្ណោះ វាជាឱកាសមួយសម្រាប់ឱ្យសិស្សានុសិស្សបញ្ចេញសមត្ថភាពក្នុងការនិទានរឿងផ្សេងៗជាភាសាអង់គ្លេស ដោយរួមផ្សំជាមួយកាយវិការ និងភាពទាក់ទាញដើម្បីឱ្យទស្សនិកជនជក់ចិត្តផងដែរ។

គួរបញ្ជាក់ថា បេក្ខជនដែលជាប់ជ័យលាភីក្នុងការប្រកួតនិទានរឿងជាភាសាអង់គ្លេសនេះនឹងទទួលបានអាហារូបករណ៍ មេដាយ បណ្ណសរសើរ ព្រមទាំងវត្ថុអនុស្សាវរីយ៍ជា  ការលើកទឹកចិត្ត​ ដោយជ័យលាភីលេខ១ នឹងទទួលបានអាហារូបករណ៍ 75% សម្រាប់ឆ្នាំសិក្សាបន្ទាប់  ពានរង្វាន់ មេដាយមាស បណ្ណសរសើរ និងវត្ថុអនុស្សាវរីយ៍។  រីឯលេខ២ ទទួលបានអាហារូបករណ៍៥០% សម្រាប់ឆ្នាំសិក្សាបន្ទាប់  មេដាយប្រាក់  និងវត្ថុអនុស្សាវរីយ៍។ ដោយឡែកជ័យលាភីលេខ៣ទទួលបានអាហារូបករណ៍២៥% សម្រាប់ឆ្នាំសិក្សាបន្ទាប់  មេដាយសំរឹទ្ធិ បណ្ណសរសើរ និងវត្ថុអនុស្សាវរីយ៍។

No Comments

Sorry, the comment form is closed at this time.

Back to Top