
03 ៥ ការប្រកួតនិទានរឿងជាភាសាអង់គ្លេស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង លើកទី៣ វគ្គផ្ដាច់ព្រ័ត្ត
កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ សាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំកម្មវិធីប្រកួតនិទានរឿងជាភាសាអង់គ្លេស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង លើកទី៣ វគ្គផ្ដាច់ព្រ័ត្ត នៅសាលប្រជុំ ផល គួច នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក។ នៅក្នុងការប្រកូតនោះដែរ មានបេក្ខជនចំនួន ១៨ នាក់ ដែលមកពីសាខាផ្សេងៗ។ គោលបំណងនៃការប្រកួតនេះ គឺដើម្បីឱ្យក្មេងៗស្រឡាញ់ការអាន និងចេះអានសៀវភៅល្អៗដែលចាប់ផ្តើមពីរឿងខ្លីៗមក ហើយនៅពេលដែលពួកគាត់យល់ពីអត្ថន័យរបស់សាច់រឿង នោះពួកគាត់អាចយល់ពីអ្វីដែលខ្លួនកំពុងធ្វើនិងអាចអភិវឌ្ឍខ្លួនឱ្យកាន់តែល្អ ។ លើសពីនេះទៀត គឺចង់បណ្តុះឱ្យសិស្សមានភាពក្លាហានតាំងពីតូច និងជម្នះរាល់ឧបសគ្គដែលគាត់ជួបប្រទះ ជាពិសេសគឺយកជ័យជម្នះលើភាពភ័យខ្លាចរបស់ពួកគាត់។ មិនតែប៉ុណ្ណោះ វាជាឱកាសមួយសម្រាប់ឱ្យសិស្សានុសិស្សបញ្ចេញសមត្ថភាពក្នុងការនិទានរឿងផ្សេងៗជាភាសាអង់គ្លេស ដោយរួមផ្សំជាមួយកាយវិការ និងភាពទាក់ទាញដើម្បីឱ្យទស្សនិកជនជក់ចិត្តផងដែរ។
គួរបញ្ជាក់ថា បេក្ខជនដែលជាប់ជ័យលាភីក្នុងការប្រកួតនិទានរឿងជាភាសាអង់គ្លេសនេះ បានទៅលើសិស្សដែលមកពីសាខាចាក់អង្រែ លេខពីរ បានទៅលើសាខា ផ្សារថ្មី និងលេខបី បានទៅលើ សាខា ម៉ៅសេទុង។ បេក្ខជនជ័លាភី ទទួលបានអាហារូបករណ៍ មេដាយ បណ្ណសរសើរ ព្រមទាំងវត្ថុអនុស្សាវរីយ៍ និងទទួលបានអាហារូបករណ៍ 75% សម្រាប់ឆ្នាំសិក្សាបន្ទាប់។
Sorry, the comment form is closed at this time.