ការប្រកួតតែងសេចក្ដី ម៉េងលី ជេ. គួច លើកទី១១

ការប្រកួតតែងសេចក្ដី ម៉េងលី ជេ. គួច លើកទី១១

កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២២ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែបានរៀបចំកម្មវិធីប្រកួតតែងសេចក្ដី ម៉េងលី ជេ. គួច លើកទី១១ សម្រាប់សិស្សានុសិស្សថ្នាក់បឋមសិក្សា ចាប់ពីថ្នាក់ទី៤ ដល់ទី៦។ ការប្រកួតនេះ គឺដើម្បីស្វែងរកសិស្សដែលមានការយកចិត្តទុកដាក់ក្នុងការសិក្សា ខិតខំប្រឹងប្រែងរៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹងទាំងឡាយដែលបានសិក្សា បញ្ចេញឱ្យអស់ដើម្បីប្រកួតប្រជែងស្វែងរកបេក្ខជនដែលមានសមត្ថភាព។ ជាធម្មតា ការសិក្សាត្រូវមានការប្រកួតប្រជែងដើម្បីវាស់ស្ទង់ពីកម្រិតសមត្ថភាព ឬចំណេះដឹងរបស់សិស្សម្នាក់ៗក្រោយពីការសិក្សាជាមួយលោកគ្រូ អ្នកគ្រូនៅក្នុងថ្នាក់អស់មួយរយៈពេល។ មួយវិញទៀត ការប្រកួតនេះវាបង្កើននូវភាពក្លាហាន ហ៊ានប្រកួតប្រជែង ជាបទពិសោធសម្រាប់ការប្រកួតប្រជែងដល់អ្នកសិក្សានាពេលក្រោយៗ។

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង