ការប្រកួតចំណេះដឹងវប្បធម៌-អរិយធម៌ខ្មែរ ម៉េងលី ជេ. គួច លើកទី៨ វគ្គផ្តាច់ព្រ័ត្រ

ការប្រកួតចំណេះដឹងវប្បធម៌-អរិយធម៌ខ្មែរ ម៉េងលី ជេ. គួច លើកទី៨ វគ្គផ្តាច់ព្រ័ត្រ

កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ គណៈកម្មការ នៃសាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ បានរៀបចំការប្រកួតចំណេះដឹងវប្បធម៌-អរិយធម៌ខ្មែរ ម៉េងលី ជេ. គួច លើកទី៨ វគ្គផ្តាច់ព្រ័ត្រ នៅសាខាផ្សារថ្មី ដែលគណៈកម្មការនៅតាមសាខាផ្សេងៗបានដឹកនាំសិស្សានុសិស្សថ្នាក់ទី៧ ដល់ទី១២ ដោយបានឆ្លងកាត់ វគ្គជម្រុះជុំទី១ និងទី២  ដើម្បីជ្រើសរើសបេក្ខជនជើងខ្លាំងនៅតាមសាខារបស់ខ្លួនយកមកប្រកួតវគ្គផ្តាច់ព្រ័ត្ររើសយកបេក្ខជនលេខ១ លេខ២ និងលេខ៣ ប្រចាំឆ្នំាសិក្សា២០២១-២០២២។ កម្មវិធីនេះ ជំរុញ​ លើកទឹកចិត្ត​ឱ្យ​សិស្សានុសិស្ស​ មានចិត្ត​ស្រឡាញ់​ ចូលចិត្ត​អាន​ មាន​ភាព​រហ័សរហួន​ មានគំនិត​ទូលំទូលាយ​ក្នុង​ការ​គិត​ ពិចារណា​បាន​ល្អិតល្អន់​ ​ច្នៃប្រឌិត​ និង​បណ្តុះ​គំនិត​ស្រឡាញ់​ នូង​អ្វី​ដែល​ជា​របស់​ខ្មែរ​ ចំពោះ សិស្សានុសិស្ស​ កាន់តែ​មានចំណេះ​ដឹង​ទូលំទូលាយ​ ពី​វប្បធម៌​-អរិយធម៌​ខ្មែរ​ ព្រោះ​តាមរយៈ​កម្មវិធី​នេះ​ មានមុខ​វិជ្ជា​ប្រវត្តិវិទ្យា​ និង​​សីល​ធម៌​-ពលរដ្ឋ​វិជ្ជា​។ ជាលទ្ធផលសាលាបានស្វែងរកបេក្ខជន​ដែល​ជាប់​ជ័យលាភី​ចំណាត់ថ្នាក់​លេខ១​ គឺសិស្សឈ្មោះ លឹម ម៉េងអ៊ុយ ភេទប្រុស  និង សារិន ណាឌីន ភេទប្រុស ថ្នាក់ទី១១ខ មកពីសាខាម៉ៅសេទុង  បេក្ខជន​ដែល​ជាប់​ជ័យលាភី​ចំណាត់ថ្នាក់​លេខ២ គឺសិស្សឈ្មោះ គួង លីឡេង ភេទស្រី ថ្នាក់ទី១២ឃ និង ហ្គូវ យូអ៊ី ភេទស្រី ថ្នាក់១២ង ដែលមកពីសាខាម៉ៅសេទុង ហើយបេក្ខជន​ដែល​ជាប់​ជ័យលាភី​ចំណាត់ថ្នាក់​លេខ៣​ គឺសិស្សឈ្មោះ សៅ សុជាតា ភេទស្រី និង អៀប បញ្ញាសិដ្ឋ ភេទប្រុស ថ្នាក់ទី១០ក មកពីសាខាជ្រោយចង្វារ។

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង