ការប្រកួតចំណេះដឹងវប្បធម៌-អរិយធម៌ខ្មែរ ម៉េងលី ជេ. គួច

ការប្រកួតចំណេះដឹងវប្បធម៌-អរិយធម៌ខ្មែរ ម៉េងលី ជេ. គួច

កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ កន្លងមកនេះ គណៈកម្មការ លោកគ្រូ អ្នកគ្រូ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បានរៀបចំការប្រកួតចំណេះដឹងវប្បធម៌-អរិយធម៌ខ្មែរ ម៉េងលី ជេ. គួច លើកទី៧ វគ្គជម្រុះជុំទី១ និងជម្រុះជុំទី២ សម្រាប់សិស្សានុសិស្សថ្នាក់មធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញឱ្យសិស្សានុសិស្សកាន់តែមានភាពឧស្សាហ៍ព្យាយាម ខិតខំប្រឹងប្រែងរៀនសូត្រ បង្កើនការចងចាំនូវមេរៀនប្រវត្តិសាស្រ្ត សីលធម៌-ពលរដ្ឋវិជ្ជា និងមានចំណេះដឹងផ្នែកវប្បធម៌ទូទៅបានកាន់តែទូលំទូលាយ និងពង្រឹងសមត្ថភាពសិក្សារបស់សិស្សគ្រប់កម្រិតថ្នាក់។ បេក្ខជនដែលជាប់ក្នុងវគ្គជម្រុះជុំទី២នេះនឹង​ឡើងទៅកាន់​វគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃសៅរ៍ទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលប្រជុំ សូវ ហុងគុយ អគារ លីម គឺមណយ នៃសាលារៀន អន្តរទ្វីប អាមេរិកំាង សាខាម៉ៅសេទុង (ការិល័យកណ្តាល) ហើយសិស្សជ័យលាភីលេខ១នឹងទទួលបានអហារូបករណ៍១០០% សិស្សជ័យលាភីលេខ២នឹងទទួលបានអហារូបករណ៍៧៥% សិស្សជ័យលាភីលេខ៣នឹងទទួលបានអហារូបករណ៍៥០% ព្រមទាំងមេដាយ បណ្ណសរសើរ  និងវត្ថុអនុស្សាវរីយ៍។

No Comments

Sorry, the comment form is closed at this time.

Back to Top