ការប្រកួតចំណេះដឹងវប្បធម៌-អរិយធម៌ខ្មែរ ម៉េងលី ជេ. គួច លើកទី៦ វគ្គផ្តាច់ព្រ័ត្រ

ការប្រកួតចំណេះដឹងវប្បធម៌-អរិយធម៌ខ្មែរ ម៉េងលី ជេ. គួច លើកទី៦ វគ្គផ្តាច់ព្រ័ត្រ

  កាលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ សាលារៀន អន្តរទ្វីប អាមេរិកាំង បានធ្វើការប្រកួតចំណេះដឹងវប្បធម៌-អរិយធម៌ខ្មែរម៉េងលី ជេ.គួច លើកទី៦ វគ្គផ្តាច់ព្រ័ត្រ នៅសាលប្រជុំ ផល គួច សាខាទួលគោក ប្រចាំឆ្នាំសិក្សា២០១៨-២០១៩។ ក្នុងកម្មវិធីប្រកួតប្រជែងនេះ មានសិស្សានុសិស្សផ្នែកមធ្យមសិក្សាទុតិយភូមិចំនួន១៦ក្រុម មធ្យមសិក្សាបឋមភូមិចំនួន១៣ក្រុម ព្រមទាំងមានការចូលរួមគាំទ្រ លើកទឹកចិត្តពីសិស្សានុសិស្សជាច្រើនទៀត។ កម្មវិធីប្រកួតប្រជែងនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង ធ្វើឡើងក្នុងគោលបំណង ឲ្យសិស្សានុសិស្សប្រឹងប្រែងសិក្សា ស្រាវជ្រាវ ព្យាយាមអានមុខវិជ្ជាសីលធម៌-ពលរដ្ឋវិជ្ជា និងប្រវត្តិវិទ្យា ពង្រឹងសមត្ថភាពសិស្សក្នុងការចូលរួមប្រកួតប្រជែង បញ្ចេញសមត្ថភាព មានភាពក្លាហាន បែកចែកទំនួលខុសត្រូវ និងរឹតចំណងសាមគ្គីភាពកាន់តែរឹងមាំបន្ថែមទៀត។ សិស្សានុសិស្សដែលទទួលបានជ័យលាភីលេខ១នឹងទទួលបានពាន១ មេដាយមាស អាហារូបករណ៍១០០%  ជ័យលាភីលេខ២ ទទួលបានមេដាយប្រាក់ អាហារូបករណ៍៧០% ជ័យលាភីលេខ៣ ទទួលបានមេដាយសំរឹទ្ធ អាហារូបករណ៍៥០%។ ទន្ទឹមនឹងនេះផងដែរ គណៈកម្មការក្នុងការប្រកួតពិតជាមានមោទនភាព និងកោតសរសើរចំពោះភាពរហ័សរហួន ការព្យាយាម និងភាពក្លាហានក្នុងការប្រកួតយ៉ាងស្វិតស្វាញរបស់ប្អូនៗជាបេក្ខជន បេក្ខនារីទាំងអស់ និងផ្តល់អនុសាសន៍ដល់សិស្សានុសិស្សឲ្យខិតខំរៀនសូត្រ យកចិត្តទុកដាក់គ្រប់មុខវិជ្ជាដើម្បីពង្រីកវិសាលភាពនៃចំណេះដឹង ចូលរួមចំណែកថែរក្សា និងផ្សព្វផ្សាយវប្បធម៌-អរិយធម៌ខ្មែរឱ្យបានឋិតថេរតទៅមុខទៀត៕

No Comments

Sorry, the comment form is closed at this time.

Back to Top