ការប្រកួតចំណេះដឹងភូមិសាស្ត្រជាតិ ម៉េងលី ជេ. គួច លើកទី៨

ការប្រកួតចំណេះដឹងភូមិសាស្ត្រជាតិ ម៉េងលី ជេ. គួច លើកទី៨

កាលពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២២ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បានរៀបចំកម្មវិធីប្រកួតចំណេះដឹងភូមិសាស្ត្រជាតិ ម៉េងលី ជេ. គួច លើកទី៨ សម្រាប់សិស្សានុ សិស្សពីថ្នាក់ទី៧ ដល់ទី១២។ គោលបំណងនៃកម្មវិធីនេះ គឺដើម្បីឱ្យសិស្សមានភាពក្លាហានក្នុងការបញ្ចេញ សមត្ថភាពដែលទាក់ទងទៅនឹងភូមិសាស្រ្តជាតិ ព្រមទាំងទទួលបានចំណេះដឹងថ្មីៗ។ ជាងនេះទៅទៀត សិស្សានុសិស្សអាចពង្រឹងសមត្ថភាព បន្ថែមទៅលើមុខវិជ្ជាផែនដីវិទ្យា និងភូមិវិទ្យា។ លើសពីនេះ សិស្សានុសិស្សអាចមានឱកាសប្រកួតប្រជែងដើម្បីទទួលបានជ័យលាភី ព្រមទាំងទទួលបាននូវអាហារូប ករណ៍ពីសាលាផងដែរ។ សរុបមក ការប្រកួតចំណេះពិតជាដើរតួយ៉ាងសំខាន់ក្នុងការជួយពង្រឹងទៅពុទ្ធិ និងឱ្យសិស្សជំនះលើភាពភ័យខ្លាចរបស់ខ្លួនទៀតផង។

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង