ការប្រកួតគូរគំនូរ និងពិធីតាំងពិព័រណ៍ស្នាដៃសិស្ស លើកទី១៣

ការប្រកួតគូរគំនូរ និងពិធីតាំងពិព័រណ៍ស្នាដៃសិស្ស លើកទី១៣

 

កាលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បានរៀបចំការប្រកួតគំនូរ និងប្រារព្ធពីធីតាំងពិព័រណ៍ស្នាដៃសិស្ស លើកទី១៣ ប្រចាំឆ្នាំសិក្សា២០១៨-២០១៩។ ក្នុងអង្គពិធីនេះការចូលរួមពីគណៈគ្រប់គ្រង លោកគ្រូ​ អ្នកគ្រូគ្រប់សាខាទាំងអស់ ព្រមទាំងសិស្សានុសិស្សគ្រប់កម្រិតថ្នាក់ និងអ្នកអាណាព្យាបាលអញ្ជើញចូលរួមយ៉ាងអធិកអធម។ សាលារៀន អន្តរទ្វីប អាមេរិកាំង បានខិតខំបង្កើតឱ្យមានពិធីនេះឡើងក្នុងគោលបំណង ឲ្យសិស្សានុសិស្សដែលបានសិក្សាពេញមួយឆ្នាំបញ្ចេញសមត្ថភាពក្នុងការស្រាវជ្រាវ លើកជាប្រធានបទសំខាន់ៗទាក់ទងនឹងខ្លឹមសារមេរៀន ទាក់ទងនឹងសង្គមរស់នៅ ជាពិសេសគឺការអនុវត្តទ្រឹស្តីតាមរយៈការពិសោធដើម្បីស្វែងរករបកគំហើញថ្មីៗ នឹងត្រៀមក្លាយខ្លួនទៅជាអ្នកស្រាវជ្រាវ អ្នកវិទ្យាសាស្រ្ត

និងវាល្មិនដ៏ប៉ិនប្រសប់ក្នុងការបកស្រាយបញ្ហាផ្សេងៗ។ តែអ្វីដែលពួកគាត់ទទួលបានក្នុងបច្ចុប្បន្នភាពគឺ សាមគ្គីភាព ពង្រឹងភាពក្លាហាន ហ៊ានប្រឈមមុខ និងការទទួលខុសត្រូវខ្ពស់។  ទន្ទឹមនឹងនេះដែរនាយកសាលារៀន អន្តរទ្វីប អាមេរិកាំង បានថ្លែងកិ​ច្ចស្វាគមន៍យ៉ាងកក់ក្តៅដោយក្តីរំភើបទៅដល់ដែលបានស្វាធ្យាយបង្កើតចេញជាសមិទ្ធិផលដើម្បីតាំងនៅក្នុងពិធីនេះ និងផ្តល់អានុសាសន៍ទៅសិស្សានុសិស្ស ឲ្យខិតខំរៀនសូត្រ និងស្វែងយល់បន្ថែមទៀតដើម្បីក្លាយខ្លួនជាយុវជនប្រកបដោយសក្តានុភាពសម្រាប់អភិវឌ្ឍសង្គមជាតិនៅថ្ងៃអនាគត។

No Comments

Sorry, the comment form is closed at this time.

Back to Top