05 ៧ ការប្រកួតកីឡាតេក្វាន់ដូជ្រើសរើសជើងឯកពានរង្វាន់ ម៉េងលី ជេ. គួច ជំនាន់ទី១២ ប្រចាំឆ្នាំ២០១៩
កាលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ មានការប្រកួតកីឡាតេក្វាន់ដូជ្រើសរើសជើងឯកពានរង្វាន់ ម៉េងលី ជេ. គួច ជំនាន់ទី១២ ប្រចាំឆ្នាំ២០១៩ នៅជាន់ផ្ទាល់ដីនៃអាគារមជ្ឍមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង វេលាម៉ោង៨:00 ដល់ម៉ោង១០:00 នាទីព្រឹក។ ក្នុងនោះផងដែរសិស្សានុសិស្សចំនួន១៩នាក់ ក្រោយពេលទទួលបានការហ្វឹកហាត់រយៈពេលពេញមួយឆ្នាំសិក្សាជាមួយលោកគ្រូដែលមានឯកទេសជំនាញ និងមានបទពិសោធខ្ពស់ បានបង្ហាញពីក្បាច់កត្តា ព្រមទាំងចាប់ជាដៃគូបង្ហាញការសម្តែងអស់ពីកម្លាំងកាយចិត្តដើម្បីទទួលបានជ័យលាភីជាជើងឯក។ គណៈកម្មការក្នុងការប្រកួតរួមមាន អ្នកគ្រូ កេត ស៊ីវុន ប្រធានផ្នែកកីឡា លោកគ្រូ ញ៉ុល សូរ គ្រូជំនាញ បានធ្វើការអង្កេត តាមដាន និងដាក់ពិន្ទុយ៉ាងសុក្រិត ដើម្បីស្វែករកជ័យលាភីជើងឯកចំនួន៣នាក់ក្នុងនោះ ចំណាត់ថ្នាក់លេខ១ ទទួលបានមេដាយមាស លេខ២ ទទួលបានមេដាយប្រាក់ និងលេខ៣ ទទួលបានមេដាយសំរឹទ្ធ។ ការសិក្សាគឺត្រូវផ្សារភ្ជាប់នឹងកីឡា ដើម្បីឱ្យសិស្សានុសិស្សមានពេលក្នុងការហាត់ពត់លត់ដំខ្លួនឱ្យមានសុខភាពល្អ ស្មារតីរឹងប៉ឹង គោលជំហររឹងមាំ សាមគ្គីភាព ពង្រឹងភាពក្លាហាន មានការលូតលាស់ទាំងកាយសម្បទា និងប្រាជ្ញាស្មារតី។
Sorry, the comment form is closed at this time.