12 ៧ ការបង្ហាញសាកល្បងគម្រោងស្រាវជ្រាវចូលរួមក្នុងកម្មវិធី ទិវាប្រវត្តិសាស្រ្តធម្មជាតិសកលលោកឆ្នាំ២០១៨
កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ គណៈកម្មការនៃសាលារៀន អន្តរទ្វីប អាមេរិកាំង បាននាំបេក្ខជនជាសិស្សឆ្នើមរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង ចំនួន៣ក្រុមទៅចូលរួមការបង្ហាញសាកល្បងគម្រោងស្រាវជ្រាវចូលរួមក្នុងកម្មវិធី ទិវាប្រវត្តិសាស្រ្តធម្មជាតិសកលលោកឆ្នាំ២០១៨ នៅសាលពហុបំណងនៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ។ទិវាប្រវត្តិសាស្ត្រធម្មជាតិសាកលលោកឆ្នាំ២០១៨ សិស្សានុសិស្សរបស់កម្ពុជានឹងទៅប្រកួតប្រជែងចំណេះដឹងនៅប្រទេសចិន នៅថ្ងៃទី១៩ រហូតដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។ សិស្សរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង រួមមានយុវតី ស៊ុនលី សិក្ខា សិស្សថ្នាក់ទី១១ យុវតី ចៅ លីហ័រ ថ្នាក់ទី១១ យុវតី ហួ សុជានាដ សិស្សថ្នាក់ទី៨ យុវតី ហេង ចន្ទកណិកា ថ្នាក់ទី៨ យុវសិស្ស ភ លីហេង ថ្នាក់ទី១០ យុវតី គ្រុយ ប៊ុនភាព និងយុវតី អ៊ិន រតនៈស័ក្ដវីនណា ថ្នាក់ទី១១។ទិវាប្រវត្តិសាស្ត្រធម្មជាតិសាកលលោក នៅសាធារណរដ្ឋប្រជាមានិតចិននេះ រៀបចំឡើង ដើម្បីពង្រឹងសមត្ថភាពសិស្សានុសិស្ស ផ្នែកវិទ្យាសាស្រ្តធម្មជាតិ និងអភិវឌ្ឍជំនាញស្រាវជ្រាវ ច្នៃប្រឌិត ភាពជាអ្នកដឹកនាំ បង្កើនចំណេះដឹងផ្នែកវិទ្យាសាស្ត្រ ការធ្វើបទបង្ហាញជាភាសាអង់គ្លេស និងការធ្វើការងារជាក្រុម។កម្មវិធីនេះ ពិតជាមានអត្ថប្រយោជន៍ និងសារៈសំខាន់ណាស់ សម្រាប់បេក្ខជន ដែលធ្វើឱ្យពួកគេក្លាហាន មានគំនិតច្នៃប្រឌិត ចេះរស់នៅដោយឯករាជ្យ ម្ចាស់ការ ប្រុងប្រយ័ត្ន និងចេះស្រាវជ្រាវរាល់សកម្មភាពទាក់ទងនឹងប្រធានបទ។ ពិសេសអ្នកចូលរួមប្រកួតនៅកម្មវិធីនេះ គឺបានស្គាល់ពីការស់នៅរបស់ប្រជាជននៅតាមមូលដ្ឋាននានានៅកម្ពុជា និងបណ្ដាលប្រទេសមួយចំនួន។
No Comments