ការធ្វើបទបង្ហាញស្តីអំពីបទបញ្ជាផ្ទៃក្នុងរបស់សាលាជូនដល់សិស្សានុសិស្ស

ការធ្វើបទបង្ហាញស្តីអំពីបទបញ្ជាផ្ទៃក្នុងរបស់សាលាជូនដល់សិស្សានុសិស្ស

កាលពីថ្ងៃទី​២០  ខែតុលា ឆ្នាំ២០២០ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែបានធ្វើបទបង្ហាញស្តីអំពីបទបញ្ជាផ្ទៃក្នុងរបស់សាលាជូនដល់សិស្សានុសិស្សថ្នាក់ទី៩ និងទី១០ ដឹកនាំដោយ លោកគ្រូ ឆៃ សាម៉ៃ អ្នកព្រឹក្សាសាលា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង។ គោលបំណងនៃកម្មវិធីនេះគឺដើម្បីណែនាំអំពីបទបញ្ញត្តផ្សេងៗដែលមានចែងនៅក្នុងបទបញ្ជាផ្ទៃក្នុងរបស់សាលា ដូចជាឯកសណ្ឋានសាលា ការមករៀនយឺតនាំឱ្យមានអវត្តមានច្រើន ត្រូវយកចិត្តទុកដាក់ប្រឹងប្រែងរៀនសូត្រ មិនឱ្យប្រើប្រាស់ទូរសព្ទក្នុងម៉ោងរៀន ប្រគល់កិច្ចការផ្ទះទៀងទាត់ជូនលោកគ្រូអ្នកគ្រូ ត្រូវមានអត្តចរិកស្លូតបូតសុភាពរាបសា។

No Comments

Sorry, the comment form is closed at this time.

Back to Top