ការថែរក្សាសុខភាពនារដូវក្

ការថែរក្សាសុខភាពនារដូវក្

អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ “ការថែរក្សាសុខភាពនារដូវក្តៅ”
អត្ថបទដោយ : លុក វណ្ណារុណ
#MJQE #AmericanInterconSchool

អាកាសធាតុក្តៅខ្លាំងងាយធ្វើឱ្យសុខភាពយើងទាំងអស់គ្នាជួបបញ្ហាដូចជា ឆាប់បែកញើស អស់កម្លាំង ខ្សោះជាតិទឹក និងបញ្ហាសុខភាពផ្សេងៗ ជាពិសេសកុមារ និងមនុស្សចាស់។ ខាងក្រោមនេះជាវិធីងាយៗសម្រាប់យើងទាំងអស់គ្នាត្រូវអនុវត្តដើម្បីថែរក្សាសុខភាពឱ្យបានល្អនារដូវក្តៅ៖

១. ត្រូវញុំាទឹកឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន កុំចាំទាល់តែស្រេកទឹក។
២. ស្លៀកសម្លៀកបំពាកស្រាលៗ ស្តើងៗ និងមានពណ៌ស្រាល។
៣. ព្យាយាមកាត់បន្ថយការនៅហាលក្តៅឱ្យបានច្រើន។
៤. ចៀសវាងញុំាភេសជ្ជៈដែលមានជាតិស្ករ ឬមានជាតិអាកុលច្រើន។
៥. នៅពេលធ្វើដំណើរក្រោមកម្តៅថ្ងៃត្រូវប្រើប្រាស់ មួក ឬឆត្រ និងវែនតាការពារកម្តៅថ្ងៃ។
៦. ប្រើប្រាស់ Lotion ដែលមានសារធាតុការពារកម្តៅថ្ងៃមិនថានៅក្នុងផ្ទះ ឬចេញទៅក្រៅផ្ទះ។

 

អត្ថបទដកស្រង់ពីគេហទំព័រ៖ https://www.multco.us/help-when-its-hot/take-care-yourself-and-others-during-hot-weather

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង