
30 ៣ ការចែកបណ្ណសរសើរចំពោះសិស្សដែលចូលចិត្តអានអានសៀវភៅ
នៅថ្ងៃចន្ទ ទី28 ខែមីនា ឆ្នាំ2022 សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ មានការចែកបណ្ណ សរសើរចំពោះសិស្សថ្នាក់បឋមសិក្សាដែលរៀបចំឡើងដោយអ្នកគ្រូបណ្ណារក្ស មឿន សុវណ្ណមនី។ ការ ប្រគល់បណ្ណសរសើរនេះដែរ គឺដើម្បីលើកទឹកចិត្តដល់កូនៗដែលបានយកចិត្តទុកដាក់ក្នុងការអានសៀវ ភៅដើម្បីបង្កើនចំណេះដឹងឱ្យបានទូលំទូលាយ។ ជាពិសេសលើកទឹកចិត្តដល់កូនៗចំពោះការស្រឡាញ់ និងចូលចិត្តការអានសៀវភៅ។ ការអានសៀវភៅធ្វើឱ្យយើងមានទម្លាប់ល្អ ឧស្សហ៍ព្យាយាម និងទទួល បានចំណេះដឹងច្រើន។ ការអានសៀវភៅច្រើន ធ្វើឱ្យយើងចេះច្រើន ដឹងរឿងរ៉ាវជាច្រើន មានបញ្ញាស្មារតី ចេះគិត ចេះដោះស្រាយ និងចេះវិភាគរាល់បញ្ញាផ្សេងៗដែលកើតឡើង។
Sorry, the comment form is closed at this time.