ការងារ​សហគមន៍​ យើង​រួមគ្នា​ដើម្បី​លាបថ្នាំពណ៌​

ការងារ​សហគមន៍​ យើង​រួមគ្នា​ដើម្បី​លាបថ្នាំពណ៌​

កាលពីថ្ងែទី៥ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងបុគ្គលិក នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បាននាំសិស្សានុសិស្សចូលរួមការងារសហគមន៍ ស្តីអំពីយើងរួមគ្នាដើម្បីលាបថ្នាំពណ៌ ដោយសហការឧបត្ថម្ភសម្ភារឧបទេស និងធ្វើយុទ្ធនាការលាបថ្នាំពណ៌នៅតាមទ្វារ បង្អួច និងអគារសាលាបឋមសិក្សាព្រែកលៀប ស្ថិតនៅភូមិព្រែកលៀប សង្ខាត់ព្រែកលៀប ខណ្ឌព្រែកលៀប រាជធានី ដើម្បីបរិស្ថានស្អាត និងលើកស្ទួយវិស័យអប់រំនៅកម្ពុជា។ ការងារសហគមន៍នេះ ធ្វើឡើងដើម្បីបំផុសគំនិត ស្មារតីយុវជន ក៏ដូចសិស្សានុសិស្សឱ្យស្រឡាញ់ និងចូលរួមកិច្ចការសង្គម ដោយចេះជួយគ្នា សាមគ្គីគ្នា ចេះឱ្យតម្លៃគ្នា ចេះសហការ និងធ្វើឱ្យយល់កាន់តែច្បាស់ពីការចែករំលែក ។សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ក្រៅពី​ផ្តល់​ចំណេះដឹង​ទូទៅ​ហើយ​នៅ​មាន​បណ្តុះ​ស្មារតី​ឱ្យ​សិស្សានុសិស្ស​ស្រឡាញ់​ និង​ចូលរួម​កិច្ចការ​ងារ​សង្គម​។ សកម្មភាព​របស់​គណៈកម្មការ​សាលា​ និង​សិស្សានុសិស្ស​ដែល​បាន​ធ្វើ​នៅក្នុង​សហគមន៍​មាន​ដូចជា​ ​លាបថ្នាំ​បង្អួច​សាលា​ និង​ផ្តល់​បង់​អង្គុយ​ទៅដល់​សាលាបឋមសិក្សា​។ សង្គម​មួយ​មាន​ភាព​រីកចម្រើន​ និង​ស៊ីវិល័យ​ វា​អាស្រ័យ​ទាំងស្រុង​លើ​ចរិយា​សម្បត្តិ​របស់​មនុស្ស​ទាំងអស់​នៅក្នុង​សង្គម​នោះ​។ ការងារ​ទាំងនោះ​បាន​បង្រៀន​សិស្សានុសិស្ស​ស្វែងយល់​បាន​ច្រើនណាស់​តាំងពី​ការ​ស្វែងយល់​ពី​ខ្លួនឯង​ រហូតដល់​ទំនាក់ទំនង​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន​។

មើលរូបភាពផ្សេងទៀត៖

No Comments

Sorry, the comment form is closed at this time.

Back to Top