ការគាំទ្រអ្នកជំងឺផ្លូវចិត្

ការគាំទ្រអ្នកជំងឺផ្លូវចិត្

អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ “ការគាំទ្រអ្នកជំងឺផ្លូវចិត្ត”
អត្ថបទដោយ : ជា សម្បត្តិ
#MJQE #American Intercon School

ជាញឹកញាប់ គេតែងសង្កេតឃើញអ្នកខ្លះមានអាការៈភាន់ភាំង បែកឆ្វេង និងត្រូវបានចាត់ទុកថាមានសតិមិនល្អ។ ជំងឺផ្នែកសតិអារម្មណ៍ គឺជាប្រធានមួយដែលកម្រនឹងធ្វើឱ្យមានការរំជួលចិត្តណាស់។ យោងតាមការស្ទង់មតិថ្មីបង្អស់របស់វិទ្យាស្ថានគ្រប់គ្រងជំងឺ និងសុខភាពជាតិ បានបង្ហាញថា ក្មេងជំទង់ដែលមានអាយុចាប់ពី១៦ឆ្នាំឡើងចំនួន០៣នាក់ ក្នុងចំណោម១០នាក់ នៅក្នុងប្រទេសម៉ាឡេស៊ី កើតមានបញ្ហាផ្នែកសុខភាពផ្លូវចិត្ត។

វាជាភារកិច្ចដ៏លំបាកក្នុងការមើលថែទាំមនុស្សដែលយើងស្រលាញ់ ដែលកើតមានជំងឺផ្លូវចិត្ត ដោយសារតែជាញឹកញាប់វាតែងតម្រូវឱ្យមានទំនួលខុសត្រូវខ្លាំង និងការតាំងចិត្តខ្ពស់។ ដើម្បីទទួលបានឱកាសល្អបំផុតក្នុងការព្យាបាលមនុស្សដែលអ្នកកំពុងថែទាំ វាមានសារៈសំខាន់ណាស់ដែលត្រូវស្វែងយល់ថា តើអ្វីដែលកំពុងកើតទៅលើពួកគេ និងត្រូវទទួលបានព័ត៌មានឱ្យបានច្រើនអំពីវិធីដែលអ្នកអាចជួយ និងមើលថែទាំពួកគេបានត្រឹមត្រូវ។

តើបញ្ហាសុខភាពផ្លូវចិត្តជាអ្វី? បញ្ហាសុខភាពផ្លូវចិត្តទូទៅ ដូចជាការព្រួយបារម្ភធម្មតា ជាសញ្ញាទូទៅ អាចជួយបានតាមរយៈការណែនាំ និងការគាំទ្រដ៏សមស្របមួយ។ បញ្ហាសុខភាពផ្លូវចិត្តធ្ងន់ធ្ងរ ដូចជា ជំងឺបែកស្មារតី មិនមែនជាសញ្ញាទូទៅនោះទេ ហើយបង្កឱ្យមានភារកិច្ចកាន់តែលំបាកក្នុងការដោះស្រាយ។ ការដឹងពីអាការៈខុសៗគ្នានៃជំងឺផ្លូវចិត្ត គឺជាវិធីសាស្រ្តដ៏ល្អបំផុតក្នុងការចាប់ផ្ដើម។ ខាងក្រោមនេះជាអាការៈទូទៅបំផុតទាំង៥ ដែលតែងកើតឡើង៖

១. វិបត្តិនៃការព្រួយបារម្ភ
ការមានអារម្មណ៍ភ័យព្រួយម្ដងម្កាល គឺជាស្ថានភាពធម្មតា ប៉ុន្តែមនុស្សដែលកើតមានអាការៈវិបត្តិស្មារតីនៃការព្រួយបារម្ភ តែងជួបប្រទះការភ័យខ្លាចយូរអង្វែង តក់ស្លុត និងព្រួយច្រើនទៅលើស្ថានភាពប្រចាំថ្ងៃ។ អារម្មណ៍របស់មនុស្សទាំងនេះ អាចស្ដែងឱ្យឃើញតាមរយៈអាការៈរបស់រាង្គកាយដូចជា អត្រាបេះដូងដើរញាប់ខ្លាំង បែកញើស និងញ័រ។ វិបត្តិនៃការព្រួយបារម្ភមានប្រភេទផ្សេងៗគ្នាដូចជា៖
• វិបត្តិនៃការព្រួយបារម្ភទូទៅ
• វិបត្តិនៃការព្រួយបារម្ភទៅលើសង្គម
• វិបត្តិនៃការព្រួយបារម្ភដោយភ័យស្លន់សោ្ល
• រោគភ័យខ្លាច
• វិបត្តិផ្លូវចិត្តដោយសារភ័យខ្លាចពីហេតុការណ៍ដ៏អាក្រក់ (PTSD)
• វិបត្តិដោយការគិតស្រមៃខ្លាំង (OCD)

២. វិបត្តិផ្លូវចិត្ត
ទន្ទឹមពេលដែលយើងអាចជួបប្រទះការអាក់អន់ចិត្ត ការខឹងសម្បារ និងការក្ដៅក្រហាយ មនុស្សដែលមានវិបត្តិផ្លូវចិត្ត មានអារម្មណ៍អាក់អន់ចិត្តរ៉ាំរ៉ៃ ឬអារម្មណ៍ប្រែប្រួលចុះឡើងពីការអាក់អន់ចិត្តខ្លាំងទៅជាការសប្បាយចិត្តខ្លាំង ។ វិបត្តិផ្លូវចិត្តដែលកើតមានទូទៅបំផុតមាន ការធ្លាក់ទឹកចិត្ត និង វិបត្តិសា្មរតី។

៣. វិបត្តិរោគចិត្ត
ចំណុចនេះពាក់ព័ន្ធនឹងការយល់ឃើញដែលខុសពីការពិត។ អាការៈនៃវិបត្តិរោគចិត្តមាន ការរវើរវាយផ្ដេសផ្ដាស់ (មើលឃើញ និងឮរឿងរ៉ាវដែលមិនពិត) ការមានអារម្មណ៍មើលឃើញផ្ដេសផ្ដាស។ ជំងឺបែកស្មារតី គឺជា ឧទាហរណ៍នៃវិបត្តិរោគចិត្តផងដែរ។

៤. វិបត្តិក្នុងការទទួលទានអាហារ
មនុស្សដែលកើតមានវិបត្តិក្នុងការទទួលទាន តែងបញ្ចេញអាការៈ និងអារម្មណ៍ហួសហេតុខ្លាំងទៅលើចំណីអាហារ និងទម្ងន់របស់ខ្លួន ។ កត្តាចិត្តសាស្រ្តដែលធ្វើឱ្យបាត់បង់ចំណង់អាហារ កត្តាចិត្តសាស្រ្តដែលធ្វើឱ្យចុះទម្ងន់ និងវិបត្តិក្នុងការញ៉ាំអាហារ គឺជាអាការៈបញ្ជាក់អំពីវិបត្តិក្នុងការទទួលទាន ដែលកើតមានជាទូទៅបំផុត។

៥. ភាពរវើរវាយ
ពាក់ព័ន្ធនឹងការប្រែប្រួលសមត្ថភាពចងចាំ និងសតិសម្បជញ្ញៈដូចជា ការបាត់បង់ការចងចាំ និងការធ្វើចលនា។ អាការៈនៃភាពរវើរវាយដែលកើតមានទូទៅបំផុត រួមមានជំងឺ Alzheimer ជំងឺ Parkinson និងភាពរវើរវាយដោយសារសារធាតុថ្នាំ (ដូចជាការប្រើប្រាស់គ្រឿងញៀន/ការប្រើប្រាស់គ្រឿងស្រវឹង)។

វាមានសារៈសំខាន់ណាស់ដែលត្រូវដឹងថា ទោះបីជាបញ្ហាសុខភាពផ្លូវចិត្តមានច្រើនទម្រង់ក្ដី អ្នកជំងឺដែលកើតបញ្ហាទាំងនេះ នឹងជួបប្រទះបញ្ហាខុសៗគ្នា។ ដូននេះ អ្នកត្រូវបង្ហាញពីការគាំទ្រ ជួយ និង ថែទាំមនុស្សដែលអ្នកស្រលាញ់ ដែលកើតជំងឺផ្លូវចិត្តនេះជាមួយអ្នកជំនាញ។
ដកស្រង់ចេញពី : https://www.aia.com.kh

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង