ការកម្សាន្តទាំង៥យ៉ាងដែលអ្នកអាចអភិវឌ្ឍទៅជាជំនួញ

ការកម្សាន្តទាំង៥យ៉ាងដែលអ្នកអាចអភិវឌ្ឍទៅជាជំនួញ

អត្ថបទព័ត៌មានស្តីពីការកម្សាន្ត
ក្រោមប្រធានបទ “ការកម្សាន្តទាំង៥យ៉ាងដែលអ្នកអាចអភិវឌ្ឍទៅជាជំនួញ”
អត្ថបទដកស្រង់ដោយ : ប៉ែន ពន្លឺ
#MJQE#AmericanInterconSchool

ទម្លាប់កម្សាន្តផ្សេងៗ គឺមនុស្សគ្រប់គ្នាតែងតែមានដើម្បីធ្វើឱ្យអារម្មណ៍មានភាពរីករាយ។ ការកម្សាន្តទាំងនេះ ប្រសិនបើអ្នកយកចិត្តទុកដាក់ នោះវាអាចទៅជាឱកាសមួយដើម្បីរកលុយផងក៏ថាបាន។ ខាងក្រោមនេះ គឺជាការកម្សាន្ត៥យ៉ាង ដែលលោកអ្នកអាចរកលុយបានដោយសារវា ឬអាចអភិវឌ្ឍទៅជាជំនួញផងដែរ៖

១. ការធ្វើលំហាត់ប្រាណ :
អ្នកដែលចូលចិត្តហាត់ប្រាណ និងរក្សារាងឱ្យស្អាតមានឱកាសបង្រៀនដល់អ្នកដទៃ។ មិនថាអ្នកពូកែខាងលើកទម្ងន់ យូហា្ក ឬជិះកង់ឡើងភ្នំ អ្នកក៏អាចក្លាយជាគ្រូបង្រៀនមួយដែលអាចទទួលបានចំណូលសមរម្យ។ ដូចគ្នានេះផងដែរ អ្នកក៏អាចពិចារណាធ្វើជាគ្រូបង្វឹកសម្រាប់សាលារៀន និងក្លិបណាមួយ។

២. ការថតរូប :
អ្នកណាក៏អាចថតរូបជាមួយកាម៉េរាបានដែរ។ ប៉ុន្តែ អ្នកខ្លះអាចថតរូបល្អជាងអ្នកផ្សេង ប្រសិនបើអ្នកថតរូបដែលមានភាពចាប់អារម្មណ៍ មានមនុស្សជាច្រើននឹងបង់ប្រាក់ដល់ការងាររបស់អ្នក។ ដើម្បីកសាងកេរ្តិ៍ឈ្មោះរបស់អ្នកឱ្យបានល្អ អ្នកអាចផ្តល់ជូននូវសេវាកម្មដែលមានតម្លៃទាប ហើយបន្ទាប់មកចាំឡើងតម្លៃតាមក្រោយវិញ។

៣. លេងតន្រ្តី :
សម្រាប់មនុស្សមួយចំនួន តន្ត្រីគឺមិនមែនគ្រាន់តែជាចំណង់ចំណូលចិត្តមួយនោះទេ តែវាជាសុភមង្គលរបស់ពួកគេ។ គេអាចលក់សំឡេង ឬមេរៀនតន្ត្រីនៅតាមផ្ទះ ឬជួលស្ទូឌីយោ។

៤. ការដុតនំ :
ការចាប់ផ្តើមអាជីវកម្មដុតនំមួយ ប្រហែលតម្រូវឱ្យអ្នកមានសញ្ញាបត្រ ឬការផ្តល់អាជ្ញាបណ្ណ ឬ ប្រហែលជាត្រូវការកែលម្អផ្ទះបាយមួយចំនួន ដើម្បីបំពេញតាមបទដ្ឋានរបស់រដ្ឋាភិបាល។ ប៉ុន្តែវានឹងចំណេញនៅពេលក្រោយ។ ចាប់ផ្តើមដោយមានមិត្តភក្តិ និងក្រុមគ្រួសារសាកល្បងទំនិញដែលអ្នកបានដុត និងបន្ទាប់មកផ្សព្វផ្សាយឱ្យបានទូលំទូលាយ។

៥. បង្កើតគេហទំព័រផ្ទាល់ខ្លួន :
ប្រសិនបើអ្នកចូលចិត្តសរសេរ និងរីករាយពេលមានគេអានការងាររបស់អ្នក អ្នកគួរពិចារណាចាប់ ផ្តើមគេហទំព័រអនឡាញ ប្រធានបទដែលអ្នកចុះផ្សាយគួរមានការអប់រំ។ ប្រាក់មិនអាចរត់មករកអ្នកក្នុងពេលតែមួយយប់បានទេ តែវាត្រូវការពេលវេលា។ នៅពេលមានអ្នកចូលអាននៅគេហទំព័រអ្នកកាន់តែច្រើន នោះនឹងមានគេទាក់ទងអ្នកដើម្បីធ្វើពាណិជ្ជកម្មជាក់ជាមិនខាន។

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង