កាត់បន្ថយភាពស្រ្តេសរបស់កុមារ តាមរយៈកីឡា

កាត់បន្ថយភាពស្រ្តេសរបស់កុមារ តាមរយៈកីឡា

ជាការ​ប្តូរ​បរិយាកាស​សិក្សា សាលា​រៀន អន្តរ​ទ្វីប អាមេរិកាំង នៅ​ថ្ងៃ​ទី២៨ ខែមិថុនា​នេះ បាន​នាំ​សិស្ស​ថ្នាក់​​ក្រោម​មត្តេយ្យ មត្តេយ្យ និង​ថ្នាក់​ទី១ ទៅ​លេង​កីឡា នៅ​ក្លិបកីឡា ហេង ហេង ស្ពតក្លិប ​ដើម្បី​ឱ្យ​ពួក​គេ​បាន​ធ្វើ​ចលនា​ផ្សេងៗ សប្បាយ​រីក​រាយ និង​ស្គាល់​បរិយាកាស​ខាង​ក្រៅ។ លោក​គ្រូ អ្នក​គ្រូ​ដែល​បាន​​ដឹក​នាំ​​សិស្ស​ទៅ បាន​បង្កើត​​ប្រភេទ​កីឡា​ងាយៗ និង​ល្បែង​កម្សាន្ត ឱ្យ​ពួក​គេ​បាន​លេង​សប្បាយ​ជុំ​គ្នា ដូច​ជាបោះ​កង បោះ​បាល់​ចូល​កន្រ្តក និង​ល្បែង​កំសាន្ត​ផ្សេង​ទៀត។

គោល​បំណង​សំខាន់​ដែល​​ដឹក​នាំ​​សិស្ស​ទៅ​ថ្ងៃ​នេះ គឺ​ដើម្បី​ឱ្យ​សិស្សានុ​សិស្ស​សប្បាយ​រីក​រាយជា​មួយ​នឹង​ការ​លេង​ល្បែង​កម្សាន្ត​សប្បាយៗ ធ្វើ​ចលនា​បំលាស់ទី​មាន​ដូចជា ដើរ រត់ លោត និង​វា ជា​ដើម​។ មួយ​វិញ​ទៀត​ធ្វើ​ឱ្យ​ប្អូន​តូចៗ​ផ្លាស់​ប្តូរ​បរិយាកាសពី​ក្នុង​ថា្នក់​រៀន​មកបរិយាកាស​ខាង​ក្រៅ។ ព្រោះដោយ​សារចាប់​ពី​ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ មកគឺ​គាត់​រៀន​នៅ​ក្នុង​ថ្នាក់ អ៊ឹងចឹង​ធ្វើ​ឱ្យ​គាត់​មាន​អារម្មណ៍​ស្រ្តេស ធុញថប់​នឹង​ការ​សិក្សា អ៊ឹងចឹងសាលា​រៀន អន្តរ​ទ្វីប អាមេរិកាំង ​​បង្កើត​​កម្មវិធី​​នេះ ​ដើម្បី​ឱ្យ​គាត់​ចេញ​មកបរិយាកាស​ខាង​ក្រៅ ​ដើម្បី​ឱ្យ​សប្បាយ ស្គាល់​គេថា​ខាង​ក្រៅ​ហ្នឹង​មិច​ដែរ ព្រោះ​គាត់​នៅ​តែ​ក្នុង​ថ្នាក់​។

ម្យ៉ាងទៀតការ​ហាត់ប្រាណ​តិច​តួច បន្ទាប់មក​​ឱ្យ​គាត់​លេង​ហ្គេម​សប្បាយៗ ឱ្យ​គាត់​ធូរ​អារម្មណ៍ កុំ​ឱ្យ​គាត់​មាន​អារម្មណ៍​តានតឹងស្រ្តេស​ក្នុង​ខ្លួន។ បន្ថែម​ពី​នេះ ការ​នាំ​ក្មេង​តូចៗមក​លេង​កីឡា​បែប​នេះ​ក៏​ធ្វើ​ឱ្យ​ពួក​គេ ចេះ​ការ​សហការ​គ្នា ចេះ​ចែក​រំលែក និង​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ មិន​តែ​ប៉ុណ្ណោះ ការ​ហាត់ប្រាណ​ក៏​ធ្វើ​ឱ្យលូតកម្ពស់ មានទឹក​មុខ​សប្បាយ​រីក​រាយ និង​មាន​សុខភាព​ល្អ​ ​ដើម្បី​ជំរុញ​ការ​លូតលាស់​កាយ​សម្បទា សុខភាព​កុមារ​ឱ្យ​រឹតតែ​រឹងមាំ និង​បង្កើន​សមត្ថភាព​ប្រាជ្ញា​ស្មារតី ព្រម​ទាំង​ភាព​ក្លាហាន​ក្នុង​ការ​ធ្វើ​ទំនាក់​ទំនង​ជា​មួយ​នឹង​មជ្ឈដ្ឋាន​ខាង​ក្រៅ​កាន់​តែ​ប្រសើរ​ឡើង ហើយ​អ្វី​ដែល​រឹតតែ​ពិសេស​នោះ គឺ​ធ្វើ​ឱ្យ​កុមារ​មាន​ស្មារតី​ប្រយ័ត្ន​ប្រយែង​ខ្ពស់ រហ័សរហួន និង​មាន​ភាពឈ្លាសវៃប៉ិនប្រសប់​ផង​ដែរ៕អត្ថបទ និងរូបភាពដកស្រង់ពីអ៊ីនធ័រខន រ៉ូស្ទ័រ

No Comments

Post A Comment

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង