
06 ២ កម្មវិធី បំណិនជីវិត អំពីការដាំកូនរុក្ខជាតិ សម្រាប់សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យ និងមត្តេយ្យសិក្សា
កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ គណៈគ្រប់គ្រងសាលា បានរៀបចំកម្មវិធី បំណិនជីវិត អំពីការដាំកូនរុក្ខជាតិ (ផ្កា និងស្ពៃ) សម្រាប់សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យ និងមត្តេយ្យសិក្សា វេនព្រឹក និងវេនរសៀល នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ។ កម្មវិធីបំណិនជីវិតខាងលើ អ្នកគ្រូបានបង្ហាញ និងពន្យល់អំពីរបៀបបណ្តុះកូនរុក្ខជាតិឱ្យសិស្សានុសិស្សចេះបណ្ដុះដោយខ្លួនឯងទៅថ្ងៃអនាគត និងចេះបង្កើតសាមគ្គីភាព និងភាពស្និតស្នាលជាមួយមិត្តភក្តិក្នុងថ្នាក់ និងក្នុងសាលារៀន។ បន្ថែមពីនេះទៅទៀត សិស្សានុសិស្សបានស្គាល់ប្រភេទរុក្ខជាតិផ្សេងៗផងដែរ។ សិស្សានុសិស្សទទួលបាននូវចំណេះដឹង និងបទពិសោធក្នុងការបណ្ដុះរុក្ខជាតិដោយខ្លួនឯងដោយមានការជួយសម្រួលពីអ្នកគ្រូ ដោយយល់ដឹងកាន់តែច្បាស់លាស់ និងប្រកបដោយបរិយាកាសរីករាយ។
Sorry, the comment form is closed at this time.