
02 ៩ កម្មវិធីសិស្សរៀនត្រៀម និងសិស្សរៀនត្រៀមប្រឡងឡើងថ្នាក់
សាលារៀន អន្តរទ្វីប អាមេរិកំាង សាខាចាក់អង្រែ បានរៀបចំកម្មវិធីរៀនត្រៀម និងសិស្សរៀនត្រៀមប្រឡងឡើងថ្នាក់ចាប់ថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ សម្រាប់ឆ្នាំសិក្សាថ្មី២០១៩-២០២០។ ការរៀបចំកម្មវិធីនេះឡើង គឺមានគោលបំណងដើម្បីឱ្យសិស្សានុសិស្សទាំងអស់បានសិក្សាត្រៀមចូលរៀនសម្រាប់ឆ្នាំសិក្សាថ្មី២០១៩-២០២០ និងដើម្បីរៀនត្រៀមពីមេរៀនដែលត្រូវសិក្សាក្នុងឆ្នាំសិក្សាថ្មី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ ។ ចំណែកឯសិស្សរៀនត្រៀមប្រឡងឡើងថ្នាក់ក៏មានឱកាសប្រឡងសងដែរដើម្បីឡើងថ្នាក់ក្នុងឆ្នាំសិក្សាថ្មីដែរ។ លើសពីនេះ ក៏ដើម្បីឱ្យលោកគ្រូ អ្នកគ្រូបានបង្ហាញ និងណែនាំសិស្សឱ្យបានជ្រួតជ្រាបពីបទបញ្ជាផ្ទៃក្នុងរបស់សាលា ស្គាល់ថ្នាក់រៀន មិត្តរួមថ្នាក់ ឈ្មោះគ្រូ មុខវិជ្ជាសិក្សា និងកម្មវិធីសិក្សាសម្រាប់រយៈពេល០១ខែ ប្រកបដោយភាពជោគជ័យ។
Sorry, the comment form is closed at this time.