កម្មវិធី​បំណិន​ជីវិត​ បោះ​តែនតិ៍​ សិស្សានុសិស្ស​ថ្នាក់ក្រោម​មត្តេយ្យ​ និង​មត្តេយ្យ​សិក្សា​ នៃ​សាលារៀន​

កម្មវិធី​បំណិន​ជីវិត​ បោះ​តែនតិ៍​ សិស្សានុសិស្ស​ថ្នាក់ក្រោម​មត្តេយ្យ​ និង​មត្តេយ្យ​សិក្សា​ នៃ​សាលារៀន​

កាលពី​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ២០១៩ គណៈ​គ្រប់គ្រង​សាលា​បាន​រៀបចំ​កម្មវិធី​បោះ​តែនតិ៍​សម្រាប់សិស្សានុសិស្ស​ក្រោម​មត្តេយ្យ​ និង​មត្តេយ្យ​សិក្សា​ វេន​ព្រឹក​ និង​វេន​រសៀល​ នៃ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង សាខាចាក់អង្រែ​។ អ្នកគ្រូ​បាន​បង្ហាញ​ និង​ពន្យល់​អំពី​របៀប​ដំឡើង​បោះ​តែនតិ៍​ឱ្យ​សិស្សានុសិស្ស​ចេះ​ដំឡើង​បោះ​តែនតិ៍​ដោយខ្លួនឯង​ទៅ​ថ្ងៃ​អនាគត​ និង​ចេះ​បង្កើត​សាមគ្គីភាព​ និង​ភាព​ស្និត​ស្នាល​ជាមួយ​មិត្តភក្តិ​ក្នុង​ថ្នាក់​ និង​ក្នុង​សាលារៀន​។ បន្ថែម​ពីនេះ​ទៅទៀត​ សិស្សានុសិស្ស​បាន​អាន​សៀវភៅ​ និង​អ្នកគ្រូ​បាន​អាន​រឿង​និ​ទាន​ខ្លី​ៗឱ្យ​សិស្សានុសិស្ស​បាន​ស្ដាប់​ផង​ដែរ​ ហើយ​ចុង​កម្មវិធី​អ្នកគ្រូ​ក៏បាន​ដឹក​នាំ​ប្អូន​ៗសិស្សានុសិស្ស​លេងល្បែង​ប្រជាប្រិយ​ខ្មែ​រស​ប្បា​យៗ​ផង​ដែរ​។ សិស្សានុសិស្ស​ទទួល​បាន​នូវ​ចំណេះដឹង​ និង​បទ​ពិសោធ​ក្នុង​ការ​បោះ​តែនតិ៍​ ហើយ​ពួកគេ​បាន​អនុវត្ត​ការរៀបចំ​តែនតិ៍​ដោយខ្លួនឯង​ដោយមាន​ការ​ជួយ​សម្រួល​ពី​គ្រូ​ និង​យល់ដឹង​កាន់តែ​ច្បាស់លាស់​ពី​ការ​បោះ​ជុំរុំ​ រួម​ទាំង​ការ​អាន​ និង​ស្តាប់​រឿង​និ​ទាន​ខ្លី​ៗប្រកបដោយ​បរិយាកាស​រីករាយ​។

មើលរូបភាះផ្សេងទៀត៖

No Comments

Sorry, the comment form is closed at this time.

Back to Top