កម្មវិធីរៀនជំនួយមូលដ្ឋានគ្រឹះតាមមុខវិជ្ជា

កម្មវិធីរៀនជំនួយមូលដ្ឋានគ្រឹះតាមមុខវិជ្ជា

គណៈគ្រប់គ្រងនៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំកម្មវិធីរៀនជំនួយមូលដ្ឋានគ្រឹះតាមមុខវិជ្ជា សម្រាប់សិស្សានុសិស្សចាប់ពីថ្នាក់ទី១ ដល់ទី១១ នៅតាមសាខានិមួយៗ ក្នុងនោះរួមទាំងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែផងដែរ។ គោលបំណងនៃកម្មវិធីរៀនជំនួយមូលដ្ឋានគ្រឹះតាមមុខវិជ្ជា គឺដើម្បីបំពេញបន្ថែមនូវចន្លោះខ្វះខាតក្នុងការសិក្សារបស់ប្អូនៗ ក៏ដូចជាបង្កើននូវចំណេះវិជ្ជា និងជាពិសេសគឺជំរុញឱ្យការសិក្សារបស់សិស្សានុសិស្ស ដែលខ្វះមូលដ្ឋានគ្រឹះពីថ្នាក់ក្រោមឱ្យមានភាពប្រសើរឡើងបានកាន់តែឆាប់រហ័ស សាលារៀននឹងមានបើកថ្នាក់បង្រៀនជំនួយក្រៅម៉ោងសិក្សាជូនដល់សិស្សានុសិស្សតាមមុខវិជ្ជានីមួយៗនៅរៀងរាល់ថ្ងៃចន្ទ ដល់សុក្រ ដែលកម្មវិធីរៀនជំនួយនេះនឹងចាប់ផ្ដើមពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ។

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង